ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអញ្ជេីញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្កបង្កេីនផល និងចិញ្ចឹមសត្វ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២១  ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ បានអញ្ជេីញចុះត្រួតពិនិត្យការងារប្រលងប្រណាំងបង្ក បង្កើនផលនិងចិញ្ចឹមសត្វជុំទី២ នៅកង ពលតូចអន្តរាគមន៍លេខ៤,៥ និង៦ ។ 

ឧត្តមសេនីយ៍ ឯក កែវ ធី មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ២ ក៏បានកោតសសេីរដល់អង្គភាព វរសេនាតូចអន្តរា គមន៍លេខ ២៤៣, ២៥២ និង២៦៤ ដែលបានបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តអនុវត្តន៍តាមផែនការប្រលងប្រណាំងបង្កបង្កេីនផល របស់ថ្នាក់លេី ហេីយបន្ទាប់ពីការងារស្នូលកម្លាំងនៅក្នុងអង្គភាពនៅតែបន្តការងារកសាងបង្កបង្កេីនផល ដេីម្បីធានាដល់កម្រិតជីវភាព រស់នៅប្រចាំថ្ងៃរបស់យោធិន គ្រួសារយោធិនក្នុងអង្គភាព បានយ៉ាងល្អប្រសេីរ និងជួយកាត់បន្ថយការចំណាយរបស់កងទ័ពបានមួយកម្រិតបន្ថែមទៀត។

ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃកសាងនេះ ឧត្ដមសេនីយ៍ឯកមេបញ្ជាការ ក៏បានដាក់ចេញនូវបទបញ្ជាដល់គ្រប់បណ្តាកងឯកភាពទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបង្កបង្កើនផលចិញ្ចឹមសត្វ ទៅតាមដំណាក់កាលនីមួយៗ ទាំងដំណាំដេីម ដំណាំគុម្ព និងដំណាំយុទ្ធសាស្ត្រយូរអង្វែង ខិតខំកសាងផ្ទះស្នាក់នៅរបស់កងទ័ព ដើម្បីធានា និងផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព ស្របតាមផែនការប្រលងប្រណាំង ជាពិសេសដើម្បីអភិវឌ្ឍន៍ អង្គភាពឱ្យកាន់តែរីកចម្រើនទៅមុខគួរជាទីមោទនៈ៕

ដោយ៖សូរិយា


ចែករំលែក៖