ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៣

ចែករំលែក៖

ខេត្តកំពត ៖ នៅព្រឹកថ្ងៃ ចន្ទ ១១កើតខែ កក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ក្រោមអធិបតីភាព លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពី គណៈអភិបាលខេត្ត ដឹកនាំដោយ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្តសរុបចំនួន ៩៦នាក់ ។សូមជម្រាបជូនថា, កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើ៖
១-របៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សាខេត្ត។
២-កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៩របស់ក្រុមប្រឹក្សាខេត្ត ។
៣-របាយការណ៍ការប្រចាំខែ តុលា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ។
៤-ផែនកាថវិកាឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពត។
៥-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការបែងចែកតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងាររបស់គណៈអភិបាលខេត្ត។
៦-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួល និងរបៀបរៀបចំឡើងវិញនូវសមាសភាពគណៈកម្មាធិការលទ្ធិកម្មរបស់ក្រុមប្រឹក្សាខេត្ត។
៧-សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួល និងរៀបចំឡើងវិញនូវសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត៕

ដោយ៖ សិលា


ចែករំលែក៖