ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ករណីគ្រឿងញៀន នៅស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យប្រុសស្រីចំនួន០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានស្រុកកែវសីមាបានសហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុមនិងលោកមេភូមិឡាប៉ាខេមេឃុំស្រែខ្ទុមធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។

ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

 មានការសម្របសម្រួល ដោយ លោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរីផងដែរ។

 ជនសង្ស័យដែលឃាត់ខ្លួនបាននោះទី១.ឈ្មោះ អុី មករា ភេទប្រុសអាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ។

ទី២.ឈ្មោះ ទុយ វណ្ណ: ភេទស្រីអាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

ជនសង្ស័យទាំងពីរនាក់ខាងលើ ពិនិត្យសំណាករកមេរោគកូវីដ-១៩ អវិជ្ជមាន ពិនិត្យទឹកម៉ូត្រ វិជ្ជមានទាំងពីរនាក់(មានសារធាតុញៀន) ។

សម្ភារ:និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមាន ៖សង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំល្មម(ទម្ងន់១.៩៧ក្រាម) ទូរស័ព្ឌដៃចំនួន ០១គ្រឿង កែវសម្រាប់ជក់ថ្នាំញៀនចំនួន០៤ ដាវចំនួន០២ដើម សម្ភារ:សម្រាប់វេចខ្ចប់ថ្នាំញៀននិងឧបករណ៍សេពគ្រឿងញៀនមួយចំនួនទៀត។

ករណីខាងលើនេះត្រូវកម្លាំងជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមាកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីតាមច្បាប់ផងដែរ៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖