ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​កំពង់ចាម​ឃាត់ខ្លួន​ជនសង្ស័យជាបន្តបន្ទាប់ចំនួន​៧នាក់​ ពាក់​ព័ន្ធ​គ្រឿងញៀន​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ ស្នងការរងទទួលផែនការ​ងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុ​ញៀន ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន​៧នាក់​  នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បាន​ឱ្យដឹង​ថា​ ប្រតិបត្តិការ​នេះធ្វេី​ឡើង​តាមការចាត់ចែងពីលោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរ​បាលខេត្តកំពង់ចាម​ និងទទួលបានការអនុញ្ញាតពីលោក តូច ឧត្តម​ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូងខេត្តកំពង់ចាម ។ 

លោកបន្តថា​ ប្រតិបត្តិការនេះ​កម្លាំងចូល​ រួមសហការរួមមាន​ ៖ កម្លាំង​ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន​ខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ​ ។ 

លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់​ បានរៀបរាប់​ប្រាប់ពីការចាប់ឃាត់ខ្លួន​ ជនសង្ស័យ​ដំបូងគឺឃាត់ឈ្មោះ ផេន ឆុយ  ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូ រស់នៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់ (ធំ ០១កញ្ចប់)​ ។

ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ពេលនោះសមត្ថកិច្ចយើងក៏បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ទៀត÷

   ១.ឈ្មោះ លីម ម៉េង លី  ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

  ២.ឈ្មោះ ជា ចិត្ត  ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក រស់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

   ៣.ឈ្មោះ ប៉ោង ហេងចាន់រិត ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិប្រសូត្រ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

   ៤.ឈ្មោះ វ៉ុន មករា ភេទប្រុសអាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិកររស់នៅភូមិតាបែក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់(ធំ ០១កញ្ចប់), ទូរស័ព្ទដៃចំនួន ០៥គ្រឿង និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង ។

លុះដល់ថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២១មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនទូរសព្ទ័មកទិញគ្រឿងញៀន សម្ថកិច្ចបានឃាត់ខ្លួន០១នាក់ទៀតឈ្មោះ ហេង រតនា ភេទប្រុសអាយុ២១ឆ្នាំមុខរបរកម្មករ ទីលំនៅភូមិផ្អាវ ឃុំផ្អាវស្រុកបាធាយ ខេត្តកំពង់ចាម ។

ផ្អែកតាមចម្លើយឈ្មោះ ផេន ឆុយ សមត្ថកិច្ចយើងបានបន្តទៅសហការជាមួយជំនាញ អធិការរដ្ឋាននគរស្រុកពាញាឮ និងប៉ុស្តិ៍នគរបាលកំពង់អុស បានបន្តឃាត់ខ្លួន ជនសង្ស័យ ០១.ឈ្មោះ អេង ថន ភេទប្រុសអាយុ៣៩ឆ្នាំជាតិខ្មែរ រស់នៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដកហូតវត្ថុតាង​ រួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង ឧបករណ៍សេព និងថង់វេចខ្ចប់មួយចំនួនធំ ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖