ក្លិបបាល់ទាត់យក្សរបស់ស្កុតឡេន Rangers បានសម្រេចជ្រើសរើសយកលោក Giovanni van Bronckhorst មកធ្វើជាអ្នកចាត់ការទូរទៅថ្មី ដើម្បីជំនួសតំណែងរបស់ Steven Gerrard ដែលបានចាកចេញទៅដឹកនាំក្រុម Aston Villaនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ។
Giovanni van Bronckhorst មានវ័យ៤៦ឆ្នាំសញ្ជាតិហុល្លង់ ធ្លាប់បានលេងឲ្យក្រុមធំៗដូចជា Arsenal និង Barcelona ហើយគាត់ក៏ធ្លាប់លេងឲ្យក្រុមRangersផ្ទាល់ផងដែរនៅចន្លោះឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០១។
ចំណែកក្នុងអាជីពជាកីឡាករបាល់ទាត់របស់ជម្រើសជាតិវិញគាត់ធ្លាប់លេងឲ្យជម្រើសជាតិហុល្លង់ចំនួន១០៦ដង ហើយលេងលើកចុងក្រោយនៅWorld Cup ឆ្នាំ២០១០។
ក្នុងនាមជាអ្នកដឹកនាំក្លិបបាល់ទាត់វិញ Giovanni van Bronckhorstក៏ធ្លាប់បានដឹកនាំក្រុម Feyenoord ឈ្នះជើងឯកកំពូលរបស់ហុល្លង់ ហើយការងារចុងក្រោយរបស់គាត់គឺដឹកនាំក្រុម Guangzhou R&Fនៅក្នុងប្រទេសចិន។ លោក Van Bronckhorstបាននិយយាថា “ខ្ញុំពិតជាមានសំណាងណាស់ដែលបានក្លាយទៅជាអ្នកចាត់ការទូរទៅទី១៧របស់ក្លិបRangers ៕ ដោយ៖ ភារៈ
ប្រភពរូបៈ https://www.dailymail.co.uk/sport