ខេត្តកែប៖ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួនសរុប ២៩,១១៧នាក់ ។
នេះបើយោងតាម អង្គភាពមន្ទីរព័ត៌មានខេត្តកែប សូមគោរពរាយការណ៍ ជូនលោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន។
អង្គភាពមន្ទីរព័ត៌មានខេត្តកែប បានបញ្ជាក់ថា៖ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតព្រះទីប និងសំពះព្រះខែ ថ្ងៃទី០២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស ដែលអញ្ចេីញមកសម្រាកលំហែកម្សាន្ត នៅតាមបណ្ដារមណីដ្ឋាននានា ទូទាំងខេត្តកែប មានចំនួនសរុប ២៩,១១៧នាក់ ក្នុងនោះភ្ញៀវជាតិ ២៨,៧៧៧នាក់ និងភ្ញៀវបរទេស ៣៤០នាក់ សម្រាប់មធ្យោបាយធ្វើដំណើររថយន្តសរុបចំនួន ២,៥៩៦គ្រឿង ក្នុងនោះរថយន្តតូចចំនួន១,៦៦៥គ្រឿង រថយន្តមធ្យមចំនួន៨៩៥គ្រឿង និងរថយន្តធំចំនួន ៩៦គ្រឿង។
សូមជម្រាបជូនថា៖ ក្រសួងទេសចរណ៍បញ្ជាក់ថា៖ កាលពីម្សិលមុិញមានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងនាឱកាសថ្ងៃឈប់សម្រាកទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅទូទាំងប្រទេសកម្ពុជាមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តសរុប១៣២,០១៣នាក់ ក្នុងនោះមានភ្ញៀវជាតិ១៣០,០០២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២,០១១នាក់។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា, គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
១/-ខេត្តព្រះសីហនុ ១៨,០៧៣ នាក់
២/-ខេត្តកំពត ១៥,៨៤០ នាក់
៣/-ខេត្តសៀមរាប ១៥,២៦០ នាក់
៤/-ខេត្តកែប ១២,៨៨០ នាក់
៥/-ខេត្តមណ្ឌលគិរី ១០,០១០ នាក់
៦/-ខេត្តពោធិ៍សាត់ ៩,៥៦៨ នាក់៕
ដោយ៖ សុខ ខេមរា