ព័ត៌មានទាន់ហេតុការណ៍៖

មានករណីភ្លើងឆេះក្លិបSENSEដោយសារទុស្សេខ្សែភ្លើងបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិនិងក្លិបអស់(មានវីដេអូ)

ចែករំលែក៖

ខេត្តប៉ៃលិន៖ បើតាមសមត្ថកិច្ចនគរបាលជំនាញនៃអធិការដ្ឋានស្រុកសាលាក្រៅបានឲ្យដឹងថា នៅវេលា​ម៉ោង​០៥និង៤៥នាទី​​ព្រឹក ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២១​ មានករណីភ្លើងឆេះក្លិបSENSE ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 

មន្ត្រីនគរបាលជំនាញស្រុកសាលាក្រៅបានឱ្យដឹងថា ករណីនេះម្ចាស់ទីតាំងដែលរងគ្រោះឈ្មោះ ឃុន លីហង្ស​សាក់ ភេទ​ប្រុស អាយុ​៤៨ឆ្នាំ មានទី​លំនៅ​បច្ចុប្បន្ន​នៅភូមិ​ផ្សា​រព្រំ​ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលាក្រៅ​ ខេត្ត​ប៉ៃលិន។

សមត្តកិច្ចនគរបាលជំនាញបានសាកសួរម្ចាស់ទីតាំងថា តើមូលហេតុដែលឆេះនេះ បណ្តាលមកពីអ្វី? ម្ចាស់ក្លិបបានប្រាប់ថាមកពីទុស្សេខែ្សភ្លើងពីក្នុងមក ដែលបណ្ដាលឲ្យមានការខូចខាត៖      

 – អគារទំហំ១៨ម៉ែត្រx២២ម៉ែត្រត្រូវ ខូចខាតទាំងស្រុង

  – កុំព្យូទ័រ០១ឈុត 

  – ទូទឹកកកក្លាសេធំចំនួន ០១និងតូច០៣

 – ថូនិងកែវស្រាចំនួន១៣៦ 

  – កាតូទឹកកកដែក១៨និងជ័រ០៩ 

  – ថាសទ្រស្រាបៀរ១៧ និងប្រដាប់ចាប់ ទឹកកក១៣ 

  – កែវស្រាក្រឡុកចំនួន១០ 

  – ម៉ាសុីនគិតលុយ០១គ្រឿង 

  – ម៉ាសុីនសម្ងួតចាន០១គ្រឿង  

  – កង្ហារធំ០២គ្រឿង និងកង្ហារតូច ០៥គ្រឿង

 – ម៉ាសុីនត្រជាក់ធំចំនួន០៥គ្រឿងនិងតូច ០១គ្រឿង 

 – ចានចំនួន៤៥ចាន 

  – ម៉ាសុីនក្រឡុកពោត០១គ្រឿង  

 – សាឡុងធំ០៣ឈុត 

  – តុស្រាបៀរ០៤ឈុត

  – ធុងបាស់១៩គ្រឿង

  – LCDចំនួន០១គ្រឿង 

  – ភ្លើងវិលធំ០២ និងតូច២៥គ្រាប់ 

  – ភ្លើងហ្វា30w ចំនួន០២គ្រាប់ 

  – អូប៉ាល័រចំនួន០៥គ្រឿង

  – Pionner ០១ 

  – អំព្លី០២គ្រាប់ 

  – Macro Tech ០៣គ្រាប់ 

  – DBXចំនួន ០៣គ្រាប់

   – K3ចំនួន ០១ 

   – ម៉ាសុីនបាញ់ផ្សែងចំនួន ០១គ្រឿង

   – Delightចំនួន ០២គ្រឿង

   – កៅអីសរុបចំនួន១៦៣ 

    – តុចំនួន៧៥ 

    – ចង្កៀងគោមចំនួន០១គ្រឿង ដែលសរុបជាទឹកប្រាក់ប្រហែល១០ម៉ឺនដុល្លារ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។ 

 សមត្តកិច្ចបានបន្តថា កម្លាំងដែលចូលរួមបាញ់ពន្លត់ភ្លើងដែលឆាបឆេះទីតាំងខាងលើមាន៖

 – កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនចេញរថយន្តចំនួន ០៤គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងកម្លាំងប្រជាការពារ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១៥រថយន្ត។  ​ភ្លើងត្រូវបានពន្លត់ចប់នៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

ដោយ៖ស សារ៉េត


ចែករំលែក៖