ខេត្តព្រះសីហនុ៖ តាមរយៈសារមួយបានបង្ហោះលើបណ្ដាញសង្គម Facebook ជាទីតាំងម្ដុំចម្ការស្ពៃ ក្នុងក្រុងព្រះសីហនុ បានបង្ហាញអោយឃើញពីឥរិយាបទមិនល្អ និងជាគម្រូអាក្រក់មួយ ដោយបងប្អូនមួយចំនួនតូច បានវេចខ្ចប់កាកសំណល់ សំរាម យកទៅចោលនៅមុខផ្ទះអ្នកដទៃ ដែលដូចជាមិនបានចូលរួម និងគេចវេសពីការចំណាយលើសេវាប្រមូលសំរាម។
កន្លងមកក្រុមហ៊ុនប្រមូលសំរាម បានចុះប្រមូលបានទាន់ពេលវេលា និងគ្រប់គោលដៅ បានយ៉ាងល្អ ដោយឡែកព្រោះតែ ការមិនចូលរួមនេះហើយ ទើបបណ្ដាលអោយបញ្ហាសំរាម នៅតែកើតមាន។
សូមបញ្ជាក់ថា៖ នៅខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ បានទៅកម្សាន្តតាមតំបន់ទេសចរណ៍ធម្មជាតិយ៉ាងច្រើន ពិសេសតាមតំបន់ឆ្នេរសមទ្រ កោះរ៉ុង ហើយសមត្ថកិច្ចនិងអាជ្ញាធរ បានរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព គ្រប់ទីតាំងគ្រប់ទីកន្លែង ២៤ម៉ោងលើ២៤ម៉ោង ៕
ដោយ ៖ សិលា