ព័ត៌មានទាន់ហេតុការណ៍៖

គិតត្រឹមម៉ោង ១៧:០០នាទី ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូកនេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅល្ងាចនេះបានបញ្ជាក់ថា៖ គិតត្រឹមម៉ោង ១៧:០០នាទី ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូកនេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង បើធៀបនឹងថ្ងៃទី១ ឃើញថាមានការកើនឡើងគុណនឹងពីរ ក្នុងនោះ សាលារាជធានីភ្នំពេញ ក៏បានសម្រេច បិទផ្លវលេខ ១៤៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ។ 

សូមបញ្ជាក់ថា៖ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ  តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ .សូមអរគុណ ។

រដ្ឋបាលខណ្ឌដូនពេញបានប្រាប់ពីម្សុិលមុិញ ប្រជាពលរដ្ឋប្រមាណ ៣០%-ទៅ៤០% បើប្រៀបធៀប ទៅនឹងព្រះរាជពិធីបុណ្យអុំទូក(ឆ្នាំមុន) បានមកលេងកំសាន្ត នៅតាមទីសប្បាយភាពផ្សេងៗ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រកបដោយស្នាមញញឹម និង ភាពរីករាយ ៕

ដោយ៖ ស តារា


ចែករំលែក៖