ប្រភពព័ត៌មានពីទុនបម្រុងយុទ្ធសាស្ត្រ និងអាហារជាតិរបស់ចិន បាននិយាយថា ប្រទេសនេះកំពុងរៀបចំបញ្ចេញប្រេងឆៅពីឃ្លាំងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួន។
ព័ត៌មានខាងលើកើតឡើងក្រោយពេលដែលប្រធានាធិបតីអាមេរិកចូ បៃឌិនបានអំពាវនាវដល់ចិន និងបណ្តាប្រទេសដែលប្រើប្រាស់ប្រេងច្រើនជាងគេនៅលើពិភពលោក សហការដើម្បីទប់ស្កាត់តម្លៃប្រេងឡើងថ្លៃខ្ពស់។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា នាយកដ្ឋានបម្រុងស្បៀងអាហារនិងយុទ្ធសាស្ត្រជាតិចិន (NFSRA) បានបដិសេធវិភាគទៅលើព័ត៌មានខាងលើ ។ ប៉ុន្តែសកម្មភាពរបស់ចិន អាចឡើងគម្រោងមុនពេលជំនួបរវាងប្រធានាធិបតី បៃឌិន នឹងប្រធានាធិបតីស៊ី ជីនពីង ហើយជំនួបនោះក៏បានលើកឡើងពីបញ្ហានេះដែរ។
ក្រៅពីប្រទេសចិន ប្រទេសជាច្រើនផ្សេងទៀត ដូចជា ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង …ក៏ទទួលបានសំណើពីអាមេរិកឱ្យបញ្ចេញឃ្លាំងស្តុកប្រេងបម្រុងយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីទប់ស្កាត់តម្លៃប្រេងនៅលើពិភពលោកឡើងកុំឱ្យឡើងថ្លៃខ្ពស់៕
ដោយ៖ធីរីណា(រូបថត៖nangluongquocte.petrotimes.vn)