ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូសង់ស៊េរីចាស់ បញ្ច្រាសទិសទៅបុកម៉ូតូសង់០៧ពេញទំហឹងស្លាប់ទាំងសងខាង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកបានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង១៨និង១០នាទី នៅចំណុចផ្លូវលេខ៥៧បេ  ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូ នឹងម៉ូតូ បង្កដោយម៉ូតូម៉ាកសង់ស៊េរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខបើកបរដោយ ឈ្មោះ ស្រី សុផាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គ្មានមួក (ស្លាប់នៅកន្លែងកើតហេតុ) ទិសដៅ បញ្ច្រាសទិសគ្នាពីលិច ទៅកើត មកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកចំពីមុខម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ 1A.9534 បើកបរដោយ ឈ្មោះ គីម រស្មី ភេទប្រុស អាយុ៣៨ឆ្នាំ ជាកម្មករ ស្នាក់នៅបណ្តោះអាសន្ន ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គ្មានមួក បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។ 

សមត្តកិច្ចនគរបាលផ្នែកចរាចរណ៍ស្រុកភ្នំព្រឹកបានបន្តថា÷ម៉ូតូជនរងគ្រោះទាំង០២គ្រឿង ខូចខាតទាំងស្រុង។

 ហេតុការណ៍នេះបង្កឡើងដោយអ្នកបើកបរម៉ូតូម៉ាកសង់ស៊េរីចាស់ គ្មានភ្លើងបំភ្លឺផ្លូវ ដោយបើកល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន មិនប្រកាន់ស្ដាំទើបទៅបុកចំពីមុខម៉ូតូសង់០៧ បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ទាំងសងខាងនៅនឹងកន្លែង។

ក្រោយពីសមត្ថកិច្ចជំនាញបានចុះវាស់វែងរួចរាល់មក ម៉ូតូជនរងគ្រោះទាំង០២គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹកដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ៕

ដោយ៖ស សារ៉េត


ចែករំលែក៖