ប្រទេសដែលមានពលរដ្ឋច្រើនបំផុតនៅលើពិភពលោកនៅតែបន្តរក្សាយុទ្ធសាស្ត្រ « Zero Covid 19 » ក្នុងពេលដែលប្រទេសជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោក បានបង្វែរយុទ្ធសាស្ត្រមករស់នៅជាមួយកូវីដ-១៩។
មន្ត្រីមួយរូបក្នុងគណៈកម្មាធិការសុខាភិបាលចិន NHC កាលពីថ្ងៃទី២០ ខែវិច្ឆិកាបានប្រកាសថាការផ្ទុះកូវីដ-១៩ថ្មីនាពេលកន្លងមកជិតដល់ពេលត្រូវបញ្ចប់ហើយ ក្រោយខេត្តក្រុងចំនួន៨ ដែលជាចំណុចកណ្តាលនៃការឆ្លងកូវីដ-១៩ មិនរកឃើញករណីឆ្លងថ្មីទៀតឡើយក្នុងរយៈពេល១៤ថ្ងៃជាប់គ្នា ។
លោក Wu Liangyou អនុប្រធាននាយករដ្ឋបង្ការជំងឺឆ្លងចិនបានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩នៅតាមបណ្តាខេត្តក្រុងបានថយចុះ ហើយកូវីដ-១៩ នឹងគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ។ ការគ្រប់គ្រងការឆ្លងកូវីដ-១៩បានយ៉ាងល្អនៅក្នុងប្រទេសចិនគឺដោយសារតែប្រទេសនេះបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនពលរដ្ឋបានច្រើន។
គិតត្រឹមថ្ងៃទី២០ខែវិច្ឆិកា មានពលរដ្ឋចិនជាង១,១ពាន់លាននាក់ បានចាក់គ្រប់ចំនួនពីរដូស។ ចំណែកអ្នកចាក់វ៉ាក់សាំងមួយដូសមានជាង ១,២៤ពាន់លាននាក់ ស្មើនឹង ៨៧% ។ ជាមួយគ្នានេះដែរ មានពលរដ្ឋ ជាង ៦៥,៧លាននាក់បានចាក់វ៉ាក់សាំងដូសជំរុញឬ
ដូសទីបី៕ ដោយ៖ធីរីណា
រូបថត៖VCG
រូបថត៖TTXVN.VNA