ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយកិច្ចព្រមព្រៀងយោធាស៊ូដង់ឲ្យនាយករដ្ឋមន្ត្រីប្រទេសនេះឡើងកាន់តំណែងវិញ

ចែករំលែក៖

តាមកិច្ចព្រមព្រៀងកាលពីយប់ថ្ងៃទី ២០ ខែវិច្ឆិកា កម្លាំងទាហានស៊ូដង់ បានយល់ព្រមឲ្យនាយករដ្ឋមន្ត្រី Abdalla Hamdok ដែលត្រូវយោធាធ្វើរដ្ឋប្រហារហើយចាប់ខ្លួននោះ ឡើងកាន់អំណាចដឹកនាំប្រទេសជាថ្មីឡើងវិញ។
យោងតាមក្រុមអ្នកសម្របសម្រួលការចរចា បានឲ្យដឹងថា យោធាស៊ូដង់នឹងតែងតាំង លោក អាប់Abdalla Hamdok ឲ្យធ្វើជានាយករដ្ឋមន្រ្តីដូចដើមវិញ ក្រោយកិច្ចព្រមព្រៀងត្រូវសម្រេចបាន រវាងភាគីពាក់ព័ន្ធទាំងឡាយ។ យោងតាមប្រភពខាងលើ កិច្ចព្រមព្រៀងនយោបាយមួយ ត្រូវសម្រេចបានរវាងប្រមុខដឹកនាំយោធាស៊ូដង់ លោក Abdel Fattah al-Burhan, លោក Abdalla Hamdok និងគណបក្សនយោបាយផ្សេងៗ រួមទាំងអង្គការសង្គមស៉ីវិល សម្រាប់ការវិលត្រឡប់ទៅកាន់តំណែងដូចដើមរបស់លោក Abdalla Hamdok រួមជាមួយការដោះលែងអ្នកនយោបាយទាំងអស់ ដែលបានជាប់ឃុំឃាំង។
ស៊ូដង់បានធ្លាក់ទៅក្នុងវិបត្តិនយោបាយ បន្ទាប់ពីលោក អាល់ បឺហាន បានដឹកនាំការធ្វើរដ្ឋប្រហារយោធា កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅ ដោយចាប់ខ្លួនលោក ហាំដុក និងរដ្ឋមន្រ្តីមួយចំនួនរបស់លោក។ ការធ្វើរដ្ឋប្រហារនោះ បានកើតឡើង បន្ទាប់ពីក្រុមយោធានិងក្រុមស៉ីវិល បានចែករំលែកអំណាចគ្នា ក្រោយរួមកម្លាំងផ្តួលរំលំ អតីតមេដឹកនាំកាន់អំណាចរាប់ទសវត្សរ៍គឺលោក អូម៉ារ អាល់បាសៀរ (Omar al-Bashir) កាលពីឆ្នាំ២០១៩៕ដោយ៖ធីរីណា

រូបថត៖AFP/TTXVN

រូបថត៖TTXVN-VNA


ចែករំលែក៖