ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិនិងអន្តរជាតិមានចំនួនកើនឡើងរយ:ពេលឈប់សម្រាក៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ក្នុងរយ:ពេល៣ថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គេសង្កេតឃើញថា មានភ្លៀវជាតិ និងអន្តរជាតិជាច្រើនបានមកលេងកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តស្ទឹងត្រែងនិងស្នាក់នៅតាមផ្ទះសំណាក់ច្រើនគួរឱ្យកត់សម្គាល់ និងភ្ញៀវខ្លះមកស្នាក់នៅតាមផ្ទះបងប្អូនក៏មាន ចាប់ពីថ្ងៃទី១៨,១៩,២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

  នេះបើតាមរបាយការណ៍របស់លោកអ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ដែលបានឱ្យដឹងថា: មានភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងរយៈពេល៣ថ្ងៃនៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ  មានភ្ញៀវទេសចរសរុបចំនួន ៦,២០៨នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ៦,១៩២នាក់ និងភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៦នាក់ ។ បើប្រៀបធៀបឆ្នាំ២០២០មានភ្ញៀវទេសចរសរុបចំនួន ៦,២០៨នាក់ កើនឡើងចំនួន៣,៤៤២៨នាក់ ស្មើនឹង ១២៣,៣០ % ។ក្នុងនោះមានភ្ញៀវជាតិចំនួន ៦,១៩២នាក់ កើន ឡើង៣,៤៣៤នាក់ស្មើនឹង១២៤,៥%។

ភ្ញៀវទេសចរផ្ទៃក្នុងចំនួន១៦នាក់ ថយចុះ-៦នាក់ ស្មើនឹង ២៧% ។

លោកបញ្ចាក់ទៀតថា កំណើនភ្ញៀវទេសចរឆ្នាំនេះកើនលើសឆ្នាំមុនក៏ពិតមែន តែអ្នកលក់ដូរក៏ត្រូវបានក្រុមការងារយើង ដែលនៅប្រចាំការនៅទីនោះបានណែនាំជាប្រចាំផងដែរ នៅតាមរមណីយដ្ឋាននីមួយៗ និងណែនាំដល់ភ្ញៀវទេសចរយើង ឱ្យគោរពតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលនៃយើងនូវវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជូន និងការណែនាំរបស់ក្រសួងសុខភិបាលនូវការរក្សាគម្លាតជៀសវាងការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ បញ្ចៀសនូវការជួបជុំប្រមូលផ្តុំ៕

ដោយ៖ មាស សុផាត


ចែករំលែក៖