ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ឡើងប្រក់ដំបូលផ្ទះភ្លាត់ស្នៀតដួលទាក់ខ្សែភ្លើងឆក់ស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាងផ្សារដែកម្នាក់ខណៈឡើងប្រក់ដំបូលផ្ទះភ្លាត់ដួលទាក់ខ្សែភ្លើង ឆក់ស្លាប់បង្កការភ្ញាក់ផ្អើលដល់ អ្នកធ្វើការជាមួយគ្នាជួយសង្គ្រោះលើកដាក់កប់ខ្សាច់តែអកុសលយឹតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥៥នាទីរសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ ២០២១ស្ថិតនៅភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ រស់ កឺ  អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិត្រពាំងថ្កូវ ឃុំត្រពាំងថ្កូវ ស្រុករំដួល ខេត្តស្វាយរៀង។

ប្រភពបន្តថា បន្ទាប់ ទទួលព័ត៌មានពីលោកក្រុមប្រឹក្សាឃុំឈ្មោះឡឹក វណ្ណា ទូរស័ព្ទប្រាប់ថាមានប្រជាពលរដ្ឋម្នាក់ឆក់ខ្សែភ្លើងស្លាប់ ទើបសមត្តកិច្ចចាត់កម្លាំងចុះទៅដល់កន្លែងកើតហេតុ និងសហការជាមួយក្រុមគ្រូពេទ្យបង្អែកស្រុកស្វាយទាបធ្វើកោសល្យវិច័យ ពិនិត្យឃើញថាពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។

តាមសាក្សីបានឱ្យដឹងថាមុនកើតហេតុ បុរស រងគ្រោះបានមកធ្វើការផ្សារដំបូលផ្ទះនិងប្រក់ផ្ទះឲ្យអ្នកភូមិដូចសព្វដងខណៈ មិនដឹងយ៉ាងមិចស្រាប់តែរអិលជើងដួលទៅលើខ្សែភ្លើងទាក់ជាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើការជាមួយគ្នាជួយសង្គ្រោះលើកដាក់កប់ខ្សាច់អកុសលយឹតពេលទៅហើយ។

សមត្ថកិច្ចធ្វើកំណត់ហេតុនិងបាន ប្រគល់សពឱ្យក្រុមគ្រួសារយកទៅផ្ទះធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖