ព័ត៌មានទាន់ហេតុការណ៍៖

ប្រកួតបានតែ៥នាទីរវាង Lyon នឹង Marseille ត្រូវផ្អាកភ្លាមៗបន្ទាប់ពីអ្នកគាំទ្រគប់ដបចំកីឡាករ Payet

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌបារាំង Ligue 1 កាលពីថ្ងៃអាទិត្យរវាងក្រុម Lyon នឹMarseille ត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីកីឡាករ Dimitri Payet ត្រូវបានអ្នកទស្សនាក្នុងទីលានប្រកួតគប់ដបចេញពីកន្លែងឈរក្រោយលេងបានរយៈពេលនាទីក្នុងទីលានប្រកួតនោះ

កីឡាករ Dimitri Payet ត្រូវបានបញ្ជូនទៅកាន់បន្ទប់ផ្លាស់សំលៀកបំពាក់ដោយអាជ្ញាកណ្តាលលោក Ruddy Buquet ហើយបន្ទាប់ពីការរង់ចាំដ៏យូរ កីឡាកររបស់ Marseille រូបនេះមិនត្រឡប់មកវិញទេ។ជិតម៉ោងបន្ទាប់ពីការប្រកួតត្រូវបានផ្អាក ក៏ត្រូវបានបិទជាផ្លូវការ។

នេះជាលើកទីពីរហើយក្នុងរដូវកាលនេះ ដែលកីឡាករ Payet ត្រូវបានវាយនឹងដបចំពេលមានឧប្បត្តិហេតុជាបន្តបន្ទាប់នៅក្នុងបាល់ទាត់របស់បារាំង។

ការប្រកួតរបស់ក្រុម Marseille នៅទឹកដីក្រុម Nice កាលពីខែសីហាត្រូវបានផ្អាកដែរ នៅពេលដែលអតីតខ្សែបម្រើ West Ham បោះដបចូលទៅក្នុងហ្វូងមនុស្ស ធ្វើឱ្យអ្នកគាំទ្រសម្រុកចូលទីលាន។ ក្រុមNice ត្រូវ​បាន​កាត់​ពីរ​ពិន្ទុ ដែល​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ព្យួរ ហើយកីឡាករ Payetត្រូវ​បាន​គេ​ដាក់​បម្រាម​មួយ​ប្រកួត។ ជាមួយគ្នានេះខ្សែបម្រើ Valentin Roniger របស់ក្រុម Marseille បានរងរបួសបបូរមាត់នៅពេលដែលគាត់ត្រូវបានវាយនឹងដបនៅឯការប្រកួតបើករដូវកាលជាមួយក្រុមMontpellier

ចំណែកការប្រកួតរវាង RC Lens នឹLille កាលពីខែកញ្ញាត្រូវបានពន្យារពេលប្រហែលកន្លះម៉ោងបន្ទាប់ពីអ្នកគាំទ្រគូប្រជែងបានគប់វត្ថុរឹងដាក់គ្នាទៅវិញទៅមក។ ក្រោយ​មក​មនុស្ស​បាន​រត់​ទៅ​លើ​ទីលាន​ដោយ​ជំរុញ​ឱ្យ​ប៉ូលិស​កុប្បកម្ម និង​អ្នក​បម្រើ​ជួយ​អន្តរាគមន៍ភ្លាមៗ

ឧប្បត្តិហេតុចុងក្រោយនៅទឹកដីក្រុម Lyon បានកើតឡើងនៅពេលដែលកីឡាករ Payet ហៀបនឹងទាត់បាល់ជ្រុង ហើយគាត់បានចាកចេញពីទីលានកីឡដ្ឋាន Groupama ជាមួយនឹងកញ្ចប់ទឹកកកនៅលើក្បាលរបស់គាត់។ ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ កីឡដ្ឋានមួយបានប្រកាសថា មនុស្សម្នាក់ត្រូវបានចាប់ខ្លួន ហើយការប្រកួតនឹងបន្ត ប៉ុន្តែបានព្រមានថាមានបញ្ហាបន្ថែមទៀតនឹងនាំទៅដល់ការបោះបង់ចោលការប្រកួតតែម្តង

នាយកប្រតិបត្តិក្លិLyon លោក Jean-Michel Aulas បាននិយាយថា ក្លិបបានផ្ញើសារទៅ Payet ពីការសុំទោសរបស់យើង ហើយបានបន្ថែមថា ជនល្មើសត្រូវបានរាយការណ៍ភ្លាមៗ និងចាប់បាន វាជាទង្វើដាច់ដោយឡែកមួយ” ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

 


ចែករំលែក៖