ព័ត៌មានទាន់ហេតុការណ៍៖

លោក ស សុខា អញ្ជើញក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (ខ ឬ B)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១នេះលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងជាតំណាងលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ចូលរួមជាគណៈអធិបតីពិធីបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (ខ ឬ B) នៅពហុកីឡដ្ឋានព្រីនស៍ ។

សូមបញ្ជាក់ថា, វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន ( ខ ឬ B) នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ និងមានសិក្ខាកាមចូលរួមសិក្សា ចំនួន ២៨រូប ។ ដោយឡែកសម្រាប់វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រងកីឡាបាល់ទះក្នុងសាល កម្រិតមូលដ្ឋាន (គ ឬ C) ជំនាន់ទី១ និងជំនាន់ទី២ កន្លងទៅ មានសិក្ខាកាម ចូលរួមសិក្សា ចំនួន ១៩១រូប មកពីបណ្តារាជធានី ខេត្ត និងអង្គភាពកីឡានានា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖