ព័ត៌មានទាន់ហេតុការណ៍៖

កូវីដ-១៩ ថយចុះខ្លាំងនៅជប៉ុន ដោយសារតែវីរុសបំប្លែងថ្មីដែលតា«បំផ្លាញខ្លួនឯង»?

ចែករំលែក៖

រលកកូវីដ-១៩ លើកទី៥ នៅក្នុងប្រទេសជប៉ុនបានថយចុះយ៉ាងខ្លាំង ធ្វើឱ្យក្រុមអ្នកឯកទេសស្រាវជ្រាវសន្និដ្ឋានថា កូវីដ-១៩បំប្លែងថ្មីដែលតាអាចនឹងបំផ្លាញខ្លួនឯងនៅលើកោះនេះ។ មានន័យថា កូវីដ-១៩បំប្លែងថ្មីបានបាត់បង់ទៅវិញដោយខ្លួនឯង។
កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១ ជប៉ុនស្ថិតនៅក្នុងចំណុចកំពូលនៃការឆ្លងរាលដាលកូវីដ-១៩ ដោយមានករណីឆ្លងជាង ២៣ពាន់នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែនៅពេលនេះជប៉ុនរកឃើញករណីឆ្លងថ្មីតែ១៧០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ចំណែកអ្នកស្លាប់គឺមិនមានទៀតឡើយ គឺស្ថិតក្នុងកម្រិតសូន្យដដែល។
ពលរដ្ឋជប៉ុនបានលើកឡើងថា ការទទួលបានជោគជ័យនោះដោយសារតែការចាក់វ៉ាក់សាំងបានច្រើន ហើយពលរដ្ឋបានគោរពទៅតាមវិធានការរឹតត្បិតរបស់ក្រសួងសុខាភិបាល។

ប៉ុន្តែតាមការលើកឡើងរបស់អ្នកស្រាវជ្រាវមួយចំនួនបញ្ជាក់ថា ការថយចុះគឺដោយសារតែការបំផ្លាញខ្លួនឯងនៃវីរុសកូវីដ-១៩ដែលតា ។
លោក Ituro Inoue អ្នកឯកទេសស្រាវជ្រាវពន្ធុវិទ្យា(តំណពូជពង្ស) នៃវិទ្យាសាស្ត្រជាតិជប៉ុនជឿជាក់ថា ជប៉ុនជួបភព្វសំណាងយ៉ាងខ្លាំង ដោយវីរុសបំប្លែងថ្មីដែលតាឈានឡើងដល់ចំណុចកំពូល ហើយបានបំផ្លាញខ្លួនឯង។
នៅពេលនេះដែរ លោក Ituro Inoue និងក្រុមការងារកំពុងតែស្រាវជ្រាវទៅលើការបំប្លែងថ្មីដែលតា ក៏ដូចជាផលប៉ះពាល់នៃ protein nsp14 ដែលជាសារធាតុសំខាន់សម្រាប់ការលូតលាស់ និងកើតកូនចៅរបស់វីរុស។ កូវីដ-១៩ បំប្លែងថ្មីដែលតាមានអត្រាផ្លាស់ប្តូរខ្ពស់ណាស់ ដែលជួយឱ្យពួកវាសម្របខ្លួនបានយ៉ាងឆាប់រហ័សទៅនឹងការផ្លាស់ប្តូរនៅក្នុងបរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរឆាប់រហ័សនោះបានលេចចេញនូវអ្វីដែលគេហៅថា “គ្រោះមហន្តរាយកំហុសខ្លួនឯង” បំផ្លាញខ្លួនឯងទៅវីញ៕

ដោយ៖ធីរីណា(រូបថត៖TTXVN.VNA)


ចែករំលែក៖