ព័ត៌មានទាន់ហេតុការណ៍៖

ឆេះរថយន្តក្រុងនៅប៊ុលហ្គារី ស្លាប់៤៦នាក់

ចែករំលែក៖

រថយន្តក្រុងមួយគ្រឿងត្រូវបានអគ្គិភ័យឆាបឆេះនៅលើផ្លូវល្បឿនលឿន ស្ថិតនៅតំបន់ភាគខាងលិចប្រទេសប៊ុលហ្គារី បណ្តាលឱ្យមនុស្សនៅលើរថយន្ត៤៦នាក់ស្លាប់ ។ ជនរងគ្រោះគឺជាអ្នកទេសចរមកពីតំបន់ភាគខាងជើង Macedonia។
ហេតុការណ៍គ្រោះថ្នាក់ខាងលើកើតឡើងនៅថ្ងៃទី២៣ខែវិច្ឆិកា។ មន្ត្រីគ្រប់គ្រងគ្រោះអាសន្នមកពីក្រសួងមហាផ្ទៃប៊ុលហ្គារី លោក Nikolai Nikolov បានបញ្ជាក់ថា «មានមនុស្ស៤៥នាក់ស្លាប់ ក្រោយរថយន្តឆាបឆេះ។ នៅពេលនេះក្រុមជំនាញកំពុងតែស្រាវជ្រាវថាតើរថយន្តឆាបឆេះហើយទើបជួបគ្រោះថ្នាក់ ឬមួយក៏គ្រោះថ្នាក់បុកបណ្តាលឱ្យឆាបឆេះ»។

ក្រោយមកក្រសួងការពារជាតិក៏បានប្រកាសរបាយការណ៍ចុងក្រោយថាមានអ្នកស្លាប់៤៦នាក់ មិនមែន៤៥នាក់ឡើយ។
តាមសារព័ត៌មាន The Guardian បានផ្សាយថា នៅពេលគ្រោះថ្នាក់នៅលើរថយន្តមានមនុស្សដល់ទៅ៥៣នាក់។ ក្នុងចំណោមអ្នកស្លាប់មានកុមារផងដែរ ចំណែកអ្នករងរបួស៧នាក់បានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី Sofia ដោយមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
រដ្ឋមន្ត្រីការបរទេស Macedonia លោក Bujar Osmani បានបញ្ជាក់ថា ក្រុមអ្នកទេសចរកំពុងតែធ្វើដំណើរមកកាន់ទីក្រុង Skopje ក្រោយការឈប់សម្រាកចុងសប្តាហ៍នៅក្នុងទីក្រុង Istanbul ប្រទេសតួកគី។
នាយករដ្ឋមន្ត្រី ប៊ុលហ្គារី លោក Stefan Yanev បានទៅកាន់កន្លែងកើតហេតុ ត្រួតពិនិត្យស្ថានភាព ។ គ្រោះថ្នាក់នៅលើផ្លូវល្បឿនលឿន Struma មានចម្ងាយពីរដ្ឋធានី Sofia ៤៥គីឡូម៉ែត្រនាភាគខាងលិច៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖