ព័ត៌មានទាន់ហេតុការណ៍៖

Barcelona បានត្រឹមស្មើ Benfica ក្នុងទឹកដីខ្លួនឯង ត្រូវការឈ្នះចាំបាច់នៅប្រកួតក្រោយដើម្បីឡើងវគ្គ១៦ក្រុម ក្របខ័ណ្ឌ Champions League

ចែករំលែក៖

ក្រុម Benfica បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Barcelona ទទួលលទ្ធផលស្មើគ្នា០ទល់០ក្នុងការប្រកួត Champions League នៅកីឡដ្ឋាន Camp Nou កាលពីយប់ថ្ងៃអង្គារ ដែលមានន័យថា ក្រុមទី២ដែលត្រូវឡើងទៅវគ្គ១៦ក្នុងពូល E តាមពីក្រោយក្រុម Bayern Munich នឹងត្រូវសម្រេចក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល។

ក្រុម Barcelona មាន២ពិន្ទុនាំមុខក្រុម Benfica ជាមួយនឹងការប្រកួតនៅសល់មួយប្រកួតម្នាក់ទៀត ប៉ុន្តែពួកគេប្រឈមមុខនឹងកិច្ចការដ៏លំបាកក្នុងការប្រកួតនៅវគ្គចែកពូលចុងក្រោយ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីដណ្តើមយក៣ពិន្ទុពីក្រុម Bayern Munich ដែលមានកំណត់ត្រាឈ្នះដ៏ល្អឥតខ្ចោះរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនោះក្រុម Benfica នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមDinamo Kyiv ដែលមិនដែលឈ្នះនៅផ្ទះក្នុងទីក្រុង Lisbon ក្នុងការប្រកួតចុងក្រោយរបស់ពួកគេនោះទេ។

អ្នកចាត់ការទូទៅរបស់ក្រុម Benfica បាននិយាយនៅថ្ងៃពុធនេះថា “លទ្ធផលស្មើនេះនឹងកាន់តែអាក្រក់សម្រាប់ Barcelona ហើយគាត់ក៏ពិបាកចំពោះក្រុមរបស់ខ្ញុំ”។ Benfica បានការពារយ៉ាងតឹងរ៉ឹង ដោយបិទការវាយលុកដោយប្រើខ្សែការពារដ៏រឹងមាំដែលធ្វើឱ្យក្រុម Barcelona គ្រប់គ្រងបាល់បានច្រើនដង ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន ។

យ៉ាង​ណា​ក៏​ដោយសម្រាប់ Barcelona ការ​ប្រកួត​នេះ​គឺ​ជា​ការ​តស៊ូ​ដ៏​ខក​ចិត្ត​មួយ​ទៀត ហើយ​ពួក​គេ​រក​បាន​តែ២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ចំនួន៥​ក្នុង​ពូល​នៃ​ការ​ប្រកួត​នេះ។ ខ្សែការពារ Ronald Araujo របស់ Barcelona បាននិយាយយ៉ាងសាមញ្ញទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីចប់ការប្រកួតថា “យើងមានការប្រកួតដ៏អស្ចារ្យ អាកប្បកិរិយាល្អ ពួកយើងការពារបានល្អ វាគ្រាន់តែជាគ្រាប់បាល់ដែលខកខាន។ យើងនៅតែមានការប្រកួតចុងក្រោយ វាមានភាពស្មុគស្មាញ ប៉ុន្តែមិនអាចទៅរួចជាមួយ Bayern”។

ការប្រកួតប្រជែងដំបូងរបស់ក្រុម Barcelona បានបង្ហាញឡើងជាច្រើនម៉ោងមុនការប្រកួត នៅពេលដែលព្យុះមួយបានបោកបក់មកទីក្រុងនេះ នាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងមកជាមួយ ប៉ុន្តែវាមិនបានធ្វើឱ្យអ្នកគាំទ្រចំនួន៤៩,៥៧២នាក់ ធ្វើដំណើរទៅកាន់កីឡដ្ឋាន Camp Nou នោះទេ។

ក្រុម Barcelona មានបាល់គ្រប់គ្រង៦១ភាគរយ ប៉ុន្តែបានបង្កើតឱកាសតែ២-៣ដងប៉ុណ្ណោះ រួមទាំងការស៊ុតបាល់បញ្ចូលទីពី Yusuf Demir ក្នុងតង់ទី១ ការតែតបាល់ពី Frenkie de Jong និងបាល់ទះពី Araujo ដែលចូលតែត្រូវបានមិនអនុញ្ញាតដោយអាជ្ញាកណ្តាល។

ចំណែកក្រុម Benfica ក៏មានឱកាសរបស់ពួកគេដែរ ប៉ុន្តែអ្នកចាំទី Marc Andre ter Stegen របស់ Barcelona បានជ័យសង្គ្រោះ និងការតែតបាល់បញ្ចូលទីពី Roman Yaremchuk ខណៈដែល Haris Seferovicព្យាយាមស៊ុតបញ្ចូលទីនៅចុងម៉ោងដែរ តែមិនបានសម្រេច។

សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលនៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះនឹងចប់ ហើយនឹងត្រូវមាន២ក្រុមនៃពូលនីមួយៗគឺលេខ១និងលេខ២ក្នុងពូលបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ចំណែកក្រុមដែលឈរចំណាត់ថ្នាក់លេខ៣ក្នុងពូលនីមួយៗមានឱកាសទៅលេងនៅ UEFA Europa League។ គិតមកដល់ពេលនេះគេបានរកឃើញក្រុមមួយចំនួនបានឡើងទៅកាន់វគ្គ១៦ក្រុមរួចហើយនៅ Champion League បើទោះបីនៅសល់១ប្រកួតទៀតក៏ដោយដូចជា ក្រុម Manchester United, Bayern Munich, Liverpool, Chelsea, Juventus, Ajax ជាដើម ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖