រដ្ឋាភិបាលតាលីបង់ បានចេញច្បាប់ហាមប្រាមដល់ប្រព័ន្ធផ្សព្វផ្សាយនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះមានទាំងការសម្តែងភាពយន្តគឺមិនអនុញ្ញាតឲ្យមានស្ត្រីចូលរួមនោះឡើយ។ ចំណែកស្ត្រីនៅក្នុងប្រទេសនេះគឺត្រូវតែពាក់ស្បៃគ្របក្បាលមុខ ដូចដើម។
អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់បានបញ្ជាក់ថា ក្រសួងសីលធម៌ បានចេញច្បាប់៩ យ៉ាង ក្នុងនោះផ្តោតសំខាន់ទៅលើប្រព័ន្ធផ្សព្វផ្សាយ មិនត្រូវដើរផ្ទុយពីគោលការណ៍នោះឡើយ។ សកម្មភាពខាងលើ បានបង្កក្តីបារម្ភយ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិពីការរំលោភសិទ្ធិស្ត្រី ខុសពីអ្វីដែលក្រុមតាលីបង់បានសន្យា។
បើទោះបីក្រុមតាលីបង់បានខិតខំដើម្បីធានាដោយបើកជំហរលើលិទ្ធិស្ត្រី ក្រោយការឡើងដឹកនាំអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០២១។ ក្រុមតាលីបង់បានសន្យាចែកអំណាចដល់ស្ត្រី ប៉ុន្តែក្រោយកាន់អំណាចគឺមិនអនុញ្ញាតឲ្យស្ត្រីចូលរួមរដ្ឋាភិបាលឡើយ។
សហគមន៍អន្តរជាតិបានអំពាវនាវជាច្រើនលើក ដល់រដ្ឋាភីបាលតាលីបង់គោរពសិទ្ធិស្ត្រី ប៉ុន្តែក្រុមនេះមិនបានអនុវត្តនោះឡើយ។ បច្ចុប្បន្នតាលីបង់កំពុងប្រឈមនឹងបញ្ហាកង្វះស្បៀងអាហារយ៉ាងខ្លាំង៕ដោយ៖ធីរីណា
រូបថត៖ AFP
រូបថត៖ Reuters