ព័ត៌មានទាន់ហេតុការណ៍៖

នៅព្រឹកនេះ​ រដ្ឋសភាបោះឆ្នោតជ្រើសតំាងអនុប្រធានទី១

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ឆ្នាំ២០២១ រដ្ឋសភា នឹងបេីកប្រជុំ​ពេញអង្គ​ ពិភាក្សា​លេីរបៀបវារៈចំនួន៦​ ដូចខាងក្រោម៖

១-​ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់​លោក អ៊ុន ប៊ុនហាន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ជំនួសលោកបណ្ឌិត ងួន ញ៉ិល ដែលបានទទួលមរណភាព។

២- ការបោះឆ្នោតជ្រើសតំាងលោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា​។

៣-​ ការបោះឆ្នោតជ្រើសតាំង លោក ឈាង វុន ជាសមាជិកគណៈកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និង លោក ជៀប ស៊ីវន ជាសមាជិកគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។ 

៤-​ ការពិភាក្សានិងអនុម័ត​ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារ អាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ 

៥-​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។

៦-​ ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០៕

ដោយ៖ សូរិយា


ចែករំលែក៖