ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានអញ្ជើញសួរសុខទុក្ខ គ្រួសារលោក វរសេនីយ៍ទោ ប៊ី រស្មីចន្នី នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលទើបសម្រាលកូន និងចេញពីមន្ទីរពេទ្យមកសម្រាកនៅគេហដ្ឋាន ។
ស្ថិតក្នុងឱកាសនេះដែរ លោកមេបញ្ជាការ មានប្រសាសន៍បានចូលរួមត្រេកអរ និងអបអរសាទរ ចំពោះលោក វរសេនីយ៍ទោ នាយសេនាធិការរង ដែលទទួលបានចំណងដៃកូនប្រុសម្នាក់ ប្រកបដោយសុវត្ថិភាព ទាំងម្តាយ និងកូន ព្រមទាំងបានឧបត្ថម្ភ អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ២០០ដុល្លារ ដើម្បីជួយសម្រួលដល់ការចំណាយរបស់គ្រួសារលោកផងដែរ ។
លោក វរសេនីយ៍ទោ ប៊ី រស្មីចន្នី និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់យោធិនក្រោមឱវាទ និងក្រុមគ្រួសារ៕
ដោយ៖ សូរិយា