ភ្នំពេញ៖ កម្លាំងជំនាញអន្តរាគមន៍ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងខណ្ឌដូនពេញ និងលោក វរសេនីយ៍ទោ ស៊ីវ សារិទ្ធ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញធ្វើសកម្មភាពល្បាតក្នុងមូលដ្ឋានរបស់ខ្លួនដោយមធ្យោបាយរថយន្ដចំនួន ០២គ្រឿង និងកម្លាំងឈរជើងនៅគោលដៅចំនួន១៧នាក់ត្រៀមចាំធ្វើអន្តរាគមន៍ ឈរជើងការពារនៅចំណុចគោលដៅ។
លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងខណ្ឌដូនពេញបានឱ្យដឹងថា កម្លាំងជំនាញអន្តរាគមន៍បានឈរជើងនៅតាមគោលដៅដូចជា៖ គោលដៅសម្តេចសង្ឃជួនណាត, វិមានឯករាជ្យ, ព្រះបរមរូប, នាគបាញ់ទឹក ដើម្បីទ្រទ្រង់សភាពការណ៍សន្តិសុខ និងបង្ការ បង្រ្កាប បទល្មើសផ្សេងៗ ក្នុងឱកាសដែលគណៈប្រតិភូឡាវ ដឹកនាំដោយលោក បណ្ឌិត ផនខាំ វីផាវ៉ាន់(Phankhan Viphavanh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាតេយ្យប្រជាមានិតឡាវ អញ្ជើញមកដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅ(វិមានឯករាជ្យ និងព្រះបរមរូបព្រះបរមរតនកោដ្ឋ និងអញ្ជើញចូលវិមាន៤ នៃទីស្តីការគណៈរដ្ឋមន្រ្តី។
លោកអធិការរងរូបនេះបានបន្ថែមថា ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ តែងតែដាក់បញ្ជាឱ្យកម្លាំងជំនាញចុះល្បាតតាមគោលដៅសំខាន់ៗ ដោយអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងសម្រួលចរាចរណ៍ជូនសិស្សានុសិស្សនៅតាមសាលារៀន ក្នុងភូមិសាស្រ្តរបស់ខ្លួនផងដែរ៕
ដោយ៖ស តារា