ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ជាព្រះបុត្រា ព្រះបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជូន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ជាព្រះបុត្រា ព្រះបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ជាទីស្រឡាញ់រាប់អាន

ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការយាងចូលព្រះទិវង្គត របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក នៅប្រទេសបារាំង ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ។

ខ្ញុំសូមសម្ដែងនូវហឫទ័យសោកស្ដាយដ៏ជ្រាលជ្រៅ ហើយសូមចូលរួមរំលែកមរណទុក្ខដ៏ ក្រៀមក្រំ ជាមួយព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់នៃ ព្រះសព ។ ការយាងចូលព្រះទិវង្គត នៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះបិតា ដ៏ល្អប្រពៃមួយព្រះអង្គដែលជាទីគោរពស្រឡាញ់នៃព្រះបុត្រា ព្រះបុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស និងញាតិមិត្តទាំងពួង និងជាការបាត់បង់ព្រះឥស្សរជនដ៏ប្រពៃមួយព្រះអង្គ ដែលមានស្នាព្រះហស្ត និងព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ។

ខ្ញុំសូមបួងសួង សូមព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូម ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ទទួលនូវសេចក្តីស្រឡាញ់រាប់អាន អំពីខ្ញុំ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖