ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថាការលើកលែងចត្តាឡីស័កដល់អ្នកដំណើរដែល ចាក់វ៉ាក់សាំងរួចនៅតែអនុវត្តន៍ជាធម្មតា បើទោះបីមាន ការបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី Omicron ក៏ដោយ។
សូមបញ្ជាក់ថា, កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា, អ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងគ្រប់ចំនួន និងមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ចំនួន៧២ម៉ោងមុនពេលចូលកម្ពុជា ហើយបានទិញធានារ៉ាប់រងសុខភាព និងមិនតម្រូវឱ្យ ធ្វើចត្តាឡីស័កនោះទេប្រសិនជាពេលមកដល់កម្ពុជាធ្វើ តេស្តរហ័សរកឃើញថាអវិជ្ជមានកូវីដ-១៩។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា វិធាន ការនេះគឺនៅតែអនុវត្តន៍ជាធម្មតាដោយគ្មានការកែប្រែ នោះទេសម្រាប់អ្នកដំណើរទាំងអស់លើកលែងតែអ្នក ដែលត្រូវហាមចូលប្រទេសកម្ពុជាដែលធ្វើដំណើរ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសចំនួន១០នៅអាហ្វ្រិក ក្នុង អំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា។
ប្រទេសចំនួន១០ នៅអាហ្វ្រិក ដែលរួមមាន ប៊ូស្វាណា អុសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិក ខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និងហ្សាមប៊ីឆ្លង កាត់ប្រទេសចំនួន១០ នៅអាហ្វ្រិក ដែលរួមមាន ប៊ូ ស្វាណា ស៊ីសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិកខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និង ហ្សាមប៊ី។ ការហាមឃាត់នេះគឺដោយសារដើម្បីការពារ ការរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី ឈ្មោះថា “អូមីក្រុង (Omicron)”។
សូមជម្រាបជូនថា, កម្ពុជាមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៧១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៣៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៧,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,៣៦% ។
-រហូតដល់ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២២នាក់ (ឆ្លងសហគមន៌: ១៩ និង នាំចូល: ៣នាក់) និងមានជាសះស្បេីយ ១៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០១៣៤នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៦៥០៧ នាក់ និង ស្លាប់ថ្មី ៥នាក់ (មិនបានចាក់វ៉ាក់សាំង ៣នាក់) សរុបស្លាប់ ២៩៤០នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2717545 ស្មេីនឹង 159949 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖សុខ ខេមរា