ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការអនុតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃវេទិកាជាន់ខ្ពស់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការអនុតំបន់ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកវេទិកាជាន់ខ្ពស់ អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការអនុតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើន ប្រកបដោយបរិយាប័ន្ន ដែលត្រូវបានផ្តួចផ្តើម និងរៀបចំដោយប្រទេសវៀតណាម។

វេទិកានេះត្រូវបានថ្លែងបើកដោយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម លោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ តាមរយៈវីដេអូថតទុកមុន និងឥស្សរជនផ្សេងទៀត។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាបើក (សុន្ទរកថាជូនភ្ជាប់) តាងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងអំឡុងពេលនៃវេទិកា មន្ត្រីរដ្ឋាភិបាលមកពីជុំវិញតំបន់ និងតំណាងរបស់អង្គការ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាចំនួន២វគ្គ ស្តីពី (១) ស្តារ ឡើងវិញទាំងអស់គ្នា៖ ជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់នៅក្នុងអាស៊ាន និង (២) ភាពជាដៃគូ របស់អាស៊ានជាមួយដៃគូសន្ទនាខាងក្រៅ និងភាគីពាក់ព័ន្ធនានា នៅក្នុងការអភិវឌ្ឍអនុតំបន់ និង បង្រួមគម្លាតការអភិវឌ្ឍ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖