ភ្នំពេញ , ក្រសួងទេសចរណ៍ដាក់ចេញកម្មវិធីប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ “កំណប់សហគមន៍ ជំរំទេសចរណ៍” រដូវកាលទី ៣ ឆ្នាំ២០២០-២០២១។
នេះបើតាមការបញ្ជាក់ពីផេកក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ។
ក្រសួងទេសចរណ៍បញ្ជាក់ថា, ការប្រលងប្រណាំងរដូវកាលទី៣នេះ នឹងធ្វើឡើងក្រោមប្រធានបទ “ខ្ញុំ និងធម្មជាតិ” ក្នុងគោលបំណងជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជនក្នុងការផ្សព្វផ្សាយពីសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្តុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាព យុទ្ធសាស្រ្តរបស់រាជរដ្ធាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍ ពិសេសរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងដំណាក់វិបត្តិជំងឺកូវីដ-១៩។
ក្រុមជ័យលាភី នឹងទទួលបានពានរង្វាន់ និងប្រាក់រង្វាន់ ដូចខាងក្រោម
− លេខ ១ ទទួលបានរង្វាន់ ៦ លានរៀល
− លេខ ២ ទទួលបានរង្វាន់ ៤ លានរៀល
− លេខ ៣ ទទួលបានរង្វាន់ ២ លានរៀល
ដើម្បីទទួលបានពត៌មានលម្អិត និងការដាក់ពាក្យចូលរួមកម្មវិធី សូមចូលទៅតំណភ្ជាប់ និងលេខទំនាក់ទំនងខាងក្រោម៖
− តំណភ្ជាប់៖ bit.ly/3av00k9
− លេខទំនាក់ទំនង៖ ០៩៥ ៩៨៣ ៨១៨ /០១០ ៦៥៣ ៧៨៩/០១៧ ២៣៣ ៩៦៣
− ទំព័រ Facebook៖ #សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជាអាស្រ័យហេតុនេះ សូម សាធារណជន សិស្ស និស្សិត និងយុវជន ចូលរួមការប្រឡងប្រណាំងខាងលើនេះឲ្យបានផុសផុល៕
ដោយ៖ សិលា