ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរណាស់! បុរសម្នាក់ធ្លាក់ចូលម៉ាស៊ីនកិនដីឥដ្ឋស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ ពិតជាគួរឲ្យអាសូរខ្លាំងណាស់ខណៈដែលបុរសម្នាក់បានធ្លាក់ចូលទៅនឹងម៉ាស៊ីនកិនដីឥដ្ឋស្លាប់យ៉ាងអាណោចអាធ័ម។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹក ថៃ្ងទី២ ខែធ្នូ ឆ្នាំ២០២១នៅចំណុចឡឥដ្ឋសិ្តតនៅភូមិខ្សឹង សងា្កត់ រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ហែល សុីវង់ ភេទប្រុសអាយុ៣១ឆាំ្នមុខរបរកម្មករឡឥដ្ឋរស់នៅភូមិខ្សឹង សងា្កត់ រកាក្នុង ក្រុងដូនកែវ ខេត្ត តាកែវ។

សមត្ថកិច្ចបានបន្តទៀតថាមូលហេតុខាងលើនេះកើតឡើងដោយសារជនរងគ្រោះបានលូកដៃយកខ្សែគោធ្លាក់ចូលក្នុងម៉ាសុីនកិនដីឥដ្ឋពេលនោះក៏រអិលជើងធ្លាក់ចូលក្នុងម៉ាសុីនកិនដីឥដ្ឋបណា្តលឱ្យសា្លប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យរួចក៏ប្រគល់សាកសពឱ្យទៅបងប្អូនសាច់ញាតិយកទៅធើ្វបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖