ព័ត៌មានទាន់ហេតុការណ៍៖

ទីបញ្ជាការវរសេនាតូចកាំភ្លើងធំ យោធភូមិភាគទី១ បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅទីបញ្ជាការវរសេនាតូចកាំភ្លើងធំ យោធភូមិភាគទី១ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ មានប្រារព្ធ ពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញ អាវុធគាំទ្រថ្មើរជើង ក្រោមអិបតីភាព លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការរង តំណាងឲ្យឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោភូមិភាគទី១។

វគ្គហ្វឹកហ្វឺន មានរយៈពេល ៤៥ថ្ងៃ មានសិក្ខាកាមចូលរួមរៀនសូត្រ ចំនួន ៥០នាក់ សិក្សា លើមុខ ជំនាញអាវុធគាំទ្រថ្មើរជើង ត្បាល់ ១០០ម.ម, ៨២ម.ម , ៦០ម.ម, ដេកាហ្សិត ៨២ និង ៧៥ ម.ម ។

នេះគឺវគ្គហ្វឹកហ្វឺនមួយដើម្បីពង្រឹងសមត្ថភាពកងកម្លាំងប្រដាប់អាវុធដើម្បីឱ្យមានសមត្ថភាពកាន់តែរឹងមាំទាំងខាងប្រយុទ្ធជាពិសេសអាវុធគាំទ្រ។ វគ្គហ្វឹកហ្វឹននេះរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការងារបច្ចេកទេសកងទ័ព ស្របតាមគោលការណ៍ជាពិសេសយុទ្ធសាស្ត្រ។ ការហ្វឹកហាត់គឺមានកាត់បន្ថយការបង្ហូរឈាមនៅលើសមរភូមិប៉ុន្តែមកជាការហ្វឹកហ្វឺនលើហាត់សមទៅវិញ។

ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានជំរុញឲ្យប្អូនៗ សិក្ខាកាមទាំង អស់ត្រូវ មានទស្សនៈស្មោះត្រង់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋា ភិបាលក្រាមការដឹកនាំដ៍ឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ត្រូវខិតខំគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើ។ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រគ្រប់មុខវិជ្ជាដែលគ្រូបានឧទ្ទេសនាម ដោយប្រកាន់ នូវសុភាសិត ស៊ូបង្ហូរញើសលើទីលានហាត់ ប្រសើរជាងបង្ហូរឈាមលើទីលានប្រយុទ្ធ។ 

លោកឧត្តមសេនីយ៍ទោបានបន្ថែមថា ត្រូវពង្រឹងសាមគ្គី ភាពរវាងមិត្តរួមអាវុធ ចេះជួយគ្នាទៅវិញទៅមក អប់រំណែនាំគ្នាទៅរកអ្វីដែលល្អ ដើម្បីបង្កើនប្រសិទ្ធិភាព និង គុណភាពរបស់វគ្គសិក្សា។ ជៀសវាងដាច់ខាតនូវបទ ល្មើសនានាដែលខុសនឹងច្បាប់រដ្ឋ ជាពិសេសបទល្មើសគ្រឿងញៀន និងត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់នូវវិធានការរបស់ក្រសួងសុខាភិបាល  អនុវត្ត ៣កុំ និង ៣ការពារ ដើម្បីការពារទប់ស្កាត់ នូវជំងឺរាតត្បាត កូវីដ-១៩ ៕

ដោយ៖ សូរិយា


ចែករំលែក៖