ព័ត៌មានទាន់ហេតុការណ៍៖

Miss World Cambodia 2020 កញ្ញា ភុំ សោភ័ណ្ឌ ចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិនៅយប់ថ្ងៃទី០២ខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ៖ អស់រយៈពេលជិតមួយឆ្នាំហើយដែល កញ្ញា ភុំ សោភ័ណ្ឌ ដណ្តើមបានមកុដ Miss World Cambodia 2020 ។ ពេលនេះនាងនឹងចាកចេញពីមាតុភូមិនៅរាត្រីថ្ងៃទី០២ ខែធ្នូនេះហើយ ដើម្បីទៅចូលរួមប្រកួតកម្មវិធី Miss World 2021លើកទី៧០ ដែលនឹងត្រូវរៀបចំធ្វើឡើងនៅប្រទេស ព័រតូរីកូនោះ។ 

កញ្ញាឯករូបនេះនឹងក្លាយជាកញ្ញាឯកទី២របស់កម្ពុជា ដែលនឹងត្រូវបង្ហាញសមត្ថភាព រូបសម្រស់ និងទេពកោសល្យនៅលើឆាកអន្តរជាតិ បន្ទាប់ពីកញ្ញា វី ស្រីវីន Miss World Cambodia 2019 ដែលធ្លាប់បានចេញទៅទៅប្រកួតកម្មវិធី Miss World 2019ដែលបានធ្វើឡើងនៅចក្រភពអង់គ្លេសកន្លងទៅនោះ។ នាងនឹងយកឈុតតំណាងជាតិមានឈ្មោះ យក្សរាមសូរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិនេះផងដែរ។

ភុំ សោភ័ណ្ឌនាងមានអាយុ ១៩ ឆ្នាំ កម្ពស់ ១៧០ ។ បច្ចុប្បន្ននាងកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចផ្នែករដ្ឋបាលសាធារណៈ។

តាមគណនីយហ្វេសប៊ុកមួយឈ្មោះថា Miss Cambodia  បវរកញ្ញាកម្ពុជា ដែលបញ្ចេញដំណឹងមុនេះ ខណៈដែលគេហទំព័រផ្លុវការរបស់ Miss World Cambodia នៅមិនទាន់បានបញ្ចេញដំណឹងណាមួយនៅឡើយ ខណៈដែលគណនីយហ្វេសប៊ុករបស់កញ្ញា ភុំ សោភ័ណ្ឌក៏មិនបានបញ្ជាក់នោះដែរ។ ការលើកឡើងនេះធ្វើឡើងក្រោយពីកញ្ញាឯកពីកម្ពុជាធ្លាប់បានប្រកាសអំពីការទទួលបានទិដ្ឋាការក្នុងការចាកចេញទៅប្រកួតកម្មវិធីប្រកួតសម្រស់ខាងលើនេះ។ 

ភុំ សោភ័ណ្ឌ កើតនៅខេត្តតាកែវ ហើយសព្វថ្ងៃនាងកំពុងរស់នៅទីក្រុងភ្នំពេញនាងមានគោលបំណងប្រើប្រាស់សំលេងរបស់នាងដើម្បីលើកទឹកចិត្តនិងជំរុញយុវជនអោយយកចិត្តទុកដាក់លើការសិក្សា។ នាងមានទេពកោសល្យពិសេសរបស់នាងគឺច្រៀងនិងលេងហ្គីតា។គេធ្លាប់សរសើរថានាង អាចបកស្រាយបទចម្រៀងបានយ៉ាងពីរោះ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ ហើយនាងគឺជាបេក្ខភាពដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ព្រោះតែនាងជាបេក្ខភាពពីកម្ពុជាដែលមានទាំងរូបសម្រស់សមត្ថភាព និងការតាំងចិត្តខ្ពស់និងភាពជឿជាក់ផងដែរដែលគេរំពឹងដែរថា នាងនឹងលើកមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។ 

  គួរបញ្ជាក់ដែរថាព្រឹត្តិការណ៍ប្រកួតបវរកញ្ញាពិភពលោកឆ្នាំ ២០២១ នឹងក្លាយជាការប្រកួតបវរកញ្ញាពិភពលោកលើកទី ៧០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ខែធ្នូ ឆ្នាំ ២០២១ នៅ ក្នុងទីក្រុង San Juan ប្រទេសព័រតូរីកូ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖