ខេត្តពោធិ៍សាត់៖ ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ថា រដ្ឋាភិបាលមានគម្រោងបើកព្រំដែន អន្តរជាតិថ្មដាស្ថិតក្នុង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។
លោកទេសរដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា មានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានារួមមាន អគារអន្តោរប្រវេសន៍ អាគារគយនិងរដ្ឋាករសម្រាប់ត្រួត ពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល និងសំណង់អគារអន្តោវាសិកដា្ឋន ដើម្បីបើកឱកាសឱ្យបានទូលំទូលាយដល់ កិច្ចសហ ប្រតិបត្តិការអន្តរជាតិ ការវិនិយោគ ការធ្វើ ពាណិជ្ជកម្មឆ្លងកាត់ដែន ការបង្កើតការងារធ្វើ និងការ ទាក់ទាញ ភ្ញៀវទេសចរណ៍សំដៅលើកកម្ពស់ សេដ្ឋកិច្ច គ្រួសារ និងសង្គមជាតិនៃប្រជាជាតិទាំងពីរផងដែរ។
បើតាមលោក ស៊ុន ចាន់ថុល គោលបំណងបើកច្រក ព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃថ្មដានេះ ដើម្បី បង្កើន កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាង ប្រទេសទាំងពីរ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងបំណង ប្រាថា្នរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តភាគខាងលិច ប្រទេស និងអ្នកវិនិយោគដែលកំពុង ទន្ទឹងរង់ចាំ និងចង់ ឃើញការប្រែកាយ ច្រកនេះទៅជាច្រកអន្តរជាតិឱ្យបាន ឆាប់។
សូមបញ្ជាក់ថា ការថ្លែងបែបនេះ ខណះលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញចុះពិនិត្យការថែទាំផ្លូវជាតិលេខ៥៥(បុប្ផាលាក់ខ្លួន) ពីទីរួមខេត្តពោធិ៍សាត់ ដល់ច្រកព្រំដែន ថ្មដា កម្ពុជា-ថៃ ជាផ្លូវសេដ្ឋកិច្ច ទេសចរណ៍ ៕
ដោយ៖សិលា