ព័ត៌មានទាន់ហេតុការណ៍៖

«គំនិតផ្តួចផ្តើមពហុភាគី ដូចជា ការបរិច្ចាគវ៉ាក់សាំងសម្រាប់អង្គការកូវ៉ាក់ គឺជាការងារដ៏ចាំបាច់ក្នុងការធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសមធម៌”

ចែករំលែក៖

ភ្នំពេញ៖ «គំនិតផ្តួចផ្តើមពហុភាគី ដូចជា ការបរិច្ចាគវ៉ាក់សាំងសម្រាប់អង្គការកូវ៉ាក់ គឺជាការងារដ៏ចាំបាច់ក្នុងការធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសមធម៌”។ នេះជាថ្លែងរបស់ លោកស្រី ចេស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានលើកឡើង! តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ។

លោកស្រី ចេស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បានបញ្ជាក់ថា, «គំនិតផ្តួចផ្តើមពហុភាគី ដូចជា ការបរិច្ចាគវ៉ាក់សាំងសម្រាប់អង្គការកូវ៉ាក់ គឺជាការងារដ៏ចាំបាច់ក្នុងការធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងជាសកលប្រកបដោយសមធម៌។ ប្រទេសនូវែលសេឡង់មានមោទនភាពដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានបរិច្ចាគវ៉ាក់សាំងដល់អង្គការកូវ៉ាក់។ ប៉ុន្តែ​វ៉ាក់សាំងជាច្រើនទៀតត្រូវ​តែទទួលបានការបរិច្ចាគ ​ដើម្បី​គាំទ្រដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដកស្រង់ លោកស្រី ចេស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីនូវែលសេឡង់ បញ្ជាក់ថា, យើង​ទាំង​អស់​គ្នា​ត្រូវ​ចូល​រួមចំណែក​ផ្តល់ការគាំពារ​ដល់​ប្រទេសទាំងឡាយណា​ដែល​ត្រូវ​ការវ៉ាក់សាំង​បំផុត។ យើង​នឹង​មិន​មាន​សុវត្ថិភាព​ទេ ​ដរាបណា​មនុស្សទាំង​អស់​​មិនទាន់មាន​សុវត្ថិភាព។
ដោយឡែក លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានមានប្រសាសន៍ថា៖ «យើងនឹងនៅតែផ្តោតលើការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ត្រឹមឆ្នាំ ២០៣០ ។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ ភាពជាដៃគូរវាងអាស៊ី និងអឺរ៉ុបរបស់យើង នៅតែមានសារៈសំខាន់។ នេះជាការលើឡើងពី ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ៕

ដោយ៖សិលា


ចែករំលែក៖