ព័ត៌មានទាន់ហេតុការណ៍៖

ការដោះលែងលោកគ្រូជោគជ័យ ធ្វើអោយមហាជនភ្ញាក់ផ្អើល ឬគាត់មានអ្នកអន្តរាគមន៍ ដូចភាសាគាត់ថាស្គាល់ថ្នាក់លើអស់ហើយ !

ចែករំលែក៖

ភ្នំពេញ ៖  គណនី facebook មួយដែលមានឈ្មោះថា,  (ពិជ័យ ប៉ាកកាមាស) បង្ហោះសារពីសំដីលោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park)  តាមរយៈ ការឆាតឆ្លងឆ្លើយរវាងលោកគ្រូជោគជ័យ ជាមួយប្រពន្ធលោក ជា ចាន់តុលា ដោយបញ្ជាក់ថា, ហួសចិត្តទេបងប្អូន? , លោកគ្រូជោគជ័យអះអាងថាខ្លួនមាន , អ្នកខាងលើ សាលាក្រុង ក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធធនាគារ សុទ្ធតែគ្នាគាត់ទេ ចង់ដល់ណាក៏អត់ប្រយោជន៍ដែរ ហើយប្រុងប្តឹងឲ្យខាងប្រុសជាប់គុកវិញ៥ឆ្នាំ…សូមមើលលោកគ្រូបញ្ចេះប្រពន្ធគេទៅ តើសមជាមនុស្សប្រុសទេ???

រង់ចាំមើលច្បាប់អាចធ្វើអីគាត់បានទេ???។

តាមរយៈការឆាតនិយាយឡើងដោយ លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជាមួយប្រពន្ធដើមបណ្តឹង ពិតណាស់ថា, ការដោះលែងនេះបានបង្ហាញអោយឃើញពីអំពើពុករលួយ សែស្រឡាយ, បក្ខពួក, គ្មានយុត្តិធម៌ចំពោះដើមបណ្តឹង , សូម្បីតែភស្តុតាងក៏មានគ្រប់គ្រាន់ ក្នុងការបញ្ចេះប្រពន្ធគេ អោយធ្វើតាមខ្លួន ការកិបកេងប្រាក់យ៉ាងច្បាស់ក្រឡែត នៃគំនិតចេតនាទុច្ចរិតគិតទុកជាមុន។ 

សូមបញ្ជាក់ថា, មុនដំបូង អ្នកសារព័ត៌មាន មជ្ឈដ្ឋានទូទៅយល់ឃើញថា, កាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី៤ ខែធ្នូ ម្សិលមិញ គឺតំណាងអយ្យការផ្ញើរ ជនសង្ស័យ លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់ នៅនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញសិន ស្អែកបានបន្តសាកសួរទៀត ! ទីបំផុត នៅព្រលប់ថ្ងៃដដែលបានបែកធ្លាយថា, លោកគ្រូជោគជ័យត្រូវតុលាការដោះលែងហើយ (ពេលបើកឡានចេញពីតុលាការអោយចុះពីឡានតាមផ្លូវ) ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យដោយតុលាការដដែល ។ 

សូមជម្រាបថា, លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជូនមកតុលាការហើយ ! នៅវេលាម៉ោង១០និង១០ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ជូនអោយតំណាងអយ្យការធ្វើការសាកសួរតាមនីតិវិធី ។ កន្លះម៉ោងក្រោយមកក៏តុលាការផ្ញើរជនសង្ស័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញ។  ទើបនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃខែឆ្នាំដដែល នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាល រាជធានីភ្នំពេញ បញ្ជូនមកតុលាការម្តងទៀត។ ប៉ុន្តែដំណើរការសាកសួររបស់តំណាងអយ្យការមិនទាន់ចប់ ក៏នៅវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃដដែលនេះ តំណាងអយ្យការបន្ត ផ្ញើរជនសង្ស័យជំនាញបោក លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park)  ដល់ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់ នៅនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញសិន ស្អែកបានបន្តសាកសួរបន្ថែម  ! តែមិនមែនជារឿងផ្ញើជនសង្ស័យឯណា គឺដោះលែងបាត់តាមផ្លូវពេលដឹកចេញពីតុលាការនោះ  ! 

សូមបញ្ជាក់ថា, ចំពោះការ ចេញដីកាបញ្ជូនអោយស៊ើបសួរ ឬចោទប្រកាន់នោះ ក្រុមអ្នកសារព័ត៌មាន កំពុងរងចាំព្រោងព្រាតក្រៅរបងតុលាការ ដើម្បីទទួលការផ្តល់ដំណឹងពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ 

ចុងក្រោយអត់ទទួលបានការបកស្រាយ ដឹងថា, ជនសង្ស័យត្រូវបានដោះលែងប៉ុណ្ណោះ។ 

ចំពោះសំណួរដែលអង្គភាព”នគរដ្រេហ្គន”បានសួរអ្នកនាំពាក្យថា , សូមជម្រាបសួរបងអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ពីខ្ញុំ( ភ័ណ្ឌ សុផល )តំណាងអោយមជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ចង់ជម្រាបសួរថា, តើករណី ជនសង្ស័យ លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ដែលត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនមកតុលាការ កាលពីម៉ោង១និង៤០នាទីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធបណ្តឹងឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ប្តឹង ករណី បានប្រព្រឹត្តលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់ខ្លួន (អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែក ចេញពីផ្ទះរបស់គាត់ ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារីផ្ទេរកម្មសិទ្ធិផ្ទះដែលគាត់ និងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះគាត់ចេញពីគ្រុបការងារ និងបណ្ដេញគាត់ ចេញលែងឲ្យ ធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យគាត់ចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យគាត់បានដឹងឡើយ ។

បច្ចុប្បន្នតើជនសង្ស័យកំពុងសាកសួរដោយតំណាងអយ្យការរូបណា ? ប្រសិនបើឈានដល់មានពិរុទ្ធភាពនៃបទល្មើស តំណាងអយ្យការចេញដីកាសន្និដ្ឋានបញ្ជូនឲ្យស៊ើបសួរ សូមមេត្តា បងជួយផ្តល់ជាព័ត៌មាន ដើម្បីជាទុន ក្នុងការសរសេរអត្ថបទ មានមូលដ្ឋានជាក់លាក់ ស្របតាម វិជ្ជាជីវៈច្បាស់លាស់ ។ សូមអរគុណ (តំណាងអយ្យការនិងជាអ្នកនាំពាក្យមិន ធ្វើការបកស្រាយនៅឡើយទេ) ។

តាមដំណឹងក្រៅផ្លូវការ លេចចេញតាមរបងតុលាការបញ្ជាក់ថា, លោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកសាកសួរ ប៉ុន្តែត្រូវដោះលែងម្សិលមុិញហើយ គ្រាន់ស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ 

សូមបញ្ជាក់ថា សារជាតិលោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យ ទាំងលង់សំដី ដោយចេតនាទុច្ចរិតរបស់គាត់ !

ទីបំផុត ! សារជាតិលោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជំនាញបោក ឈានដល់តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យ ទាំងលង់សំដី ចេតនាទុច្ចរិត ! ទីបំផុត ជាប់ខ្នោះសមត្ថកិច្ចតាមបំណងអំពើល្មើសច្បាប់ ក្នុងបណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះ ឈ្មោះ ជា ចាន់តុលា ។

សូមបញ្ជាក់ថា អង្គភាព”នគរដ្រេហ្គន” បានទទួលពាក្យបណ្តឹងមួយ ចោទលើលោកគ្រូជោគជ័យ ខាងបោក ដោយបញ្ជាក់ដើមបណ្ដឹងថា ខ្ញុំបាទឈ្មោះ ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

សូមគោរពជូនចូល លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្មវត្ថុ: សុំប្ដឹងឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ៥៤”ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានធ្វើ សកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធារី និងបុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និងផ្ទេរកម្មសិទ្ធិផ្ទះរបស់ ខ្ញុំបាទនិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន លោក មេត្តាជ្រាបថា  កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយ ឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់ខ្ញុំបាទ(អនីតិសង្វាស) ដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែក ចេញពីផ្ទះរបស់ខ្ញុំបាទ ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធារីផ្ទេរកម្មសិទ្ធិផ្ទះដែលខ្ញុំបាទ និងឈ្មោះ ស៊ាន ធារី បានទិញរួមគ្នា និងបានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធារី ដកឈ្មោះខ្ញុំបាទចេញពីគ្រុបការងារ និងបណ្ដេញខ្ញុំបាទចេញលែងឲ្យ ធ្វើការងារបន្តទៀត ហើយថែមទាំងប្រាប់ឲ្យ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យខ្ញុំបាទចូលស្នាក់នៅបានដោយ ពុំបានផ្ដល់ដំណឹងឲ្យខ្ញុំបាទបានដឹងឡើយ ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលខ្ញុំបាទទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំងស្ថិតនៅផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយមានសមត្ថកិច្ច ជួយសម្របសម្រួល និងណែនាំដល់បុគ្គលិកទាំងអស់នោះ ស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាង បានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និងទាមទារយកអីវ៉ាន់ចេញ ពេលដែលកំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរ ទៅសមត្ថកិច្ចដែលកំពុងណែនាំ និង បង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក(Bun Park) ថាមានតួនាទីជាអ្វីនៅក្នុងរឿងនេះបានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេល នោះ ដោយមានការបញ្ជាក់ជាច្រើនដងពីសមត្ថកិច្ចឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយ អះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ចក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការសម្របសម្រួលតែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយជាមួយខ្ញុំបាទឡើយ ។

ដើមបណ្តឹងសំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និង កិត្តិយសរបស់ខ្ញុំបាទបន្តទៅទៀត ។ អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះសូម លោកមេត្តាទទួលយកពាក្យបណ្តឹងរបស់ ខ្ញុំបាទដោយក្តីអនុគ្រោះ។

សូមបញ្ជាក់ថា លោកគ្រូជោគជ័យ មានឈ្មោះថា ប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park) ជា ម្ចាស់ក្រុមហ៊ុន

ឈ្មោះថា Camazoon Phzar WEread ។ ពាក់ព័ន្ធករណីនេះអង្គភាព”នគរដ្រេហ្គន” មិនទាន់សុំការបំភ្លឺបានទេ លោកគ្រូជោគជ័យ ខាងបោក ។

បន្ទាប់ពីមន្រ្តីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនមកតុលាការ អង្គភាព”នគរដ្រេហ្គន” នៅបន្តតាមដានដល់ទីបញ្ចប់ តើជនទុច្ចរិត ជំនាញខាងបោករូបនេះ អនាគតចូលសម្រាន្តពន្ធនាគារ ឬអត់ , !!! ចុមដោះលែងបាត់ តើដោយសារអ្វី ? តាមរយៈការឆាតនិយាយឡើងដោយ លោកគ្រូជោគជ័យ ឈ្មោះប៊ុនរស្មី ហៅ ប៊ុន ផាក (Bun Park)ជាមួយប្រពន្ធដើមបណ្តឹង ពិតណាស់ថា, ការដោះលែងនេះបានបង្ហាញអោយឃើញពីអំពើពុករលួយ សែស្រឡាយ, បក្ខពួក, គ្មានយុត្តិធម៌ចំពោះដើមបណ្តឹង , សូម្បីតែភស្តុតាងក៏មានគ្រប់គ្រាន់ ក្នុងការបញ្ចេះប្រពន្ធគេ អោយធ្វើតាមខ្លួន ការកិបកេងប្រាក់យ៉ាងច្បាស់ក្រឡែត នៃគំនិតចេតនាទុច្ចរិតគិតទុកជាមុន។

ដូច្នេះអាចថ្នាក់លើស្ថាប័នពាក់ព័ន្ធ អង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវក្នុងរឿងនេះផង ការដោះលែងដោយសារលោកគ្រូជោគជ័យ ស្គាល់អ្នកធំច្រើនមែន ? ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖