ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់!! ជិះម៉ូតូលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានកំពង់ទួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

     ភ្នំពេញ ៖​ បុរសម្នាក់បានបែកក្បាលស្លាប់គួរឲ្យអាណោចអាធ័ម​ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកបង្កាន់ដៃស្ពានកំពង់ទួល កាលពីវេលាម៉ោង១០​ និង៥០នាទីយប់​ ថ្ងៃសៅរ៍​ ទី៤ ខែធ្នូ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣​ ត្រង់ចំណុចស្ពានកំពង់ទួលក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

  សពជនរងគ្រោះមិននៅទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។ 

   បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកMSX​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2FG-7424 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះក៏បានជ្រុលបុកបង្កាន់ដៃស្ពានកំពង់ទួលអូសជាច្រើនម៉ែត្របណ្ដាលឱ្យបោកក្បាលស្លាប់ក្នុងថ្លុកឈាមគួរឲ្យរន្ធត់​ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចជំនាញខណ្ឌដង្កោបានចុះធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់និងប្រគល់ជូនវិញ។.ដោយឡែកសពរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅតំកល់ទុកនៅវត្តទឹកថ្លារង់ចាំសមត្ថកិច្ចស្រាវជ្រាវរកសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖