ព័ត៌មានទាន់ហេតុការណ៍៖

អគារទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលជាអំណោយដ៏ថ្លៃថ្លាររបស់នាយឧត្តមសេនីយ៍ សៅសុខា ត្រូវបានធ្វើពិធីក្រុងពាលី

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត តំណាង លោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធខេត្តស្វាយរៀង និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត បានចូលរួមធ្វើពិធីក្រុងពាលី អគារ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មី ដែលជាអំណោយដ៏ថ្លៃថ្លាររបស់នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ពិធីក្រុងពាលីនេះធ្វើឡើង នាថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ស្វាយរៀងលោក មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាវិតមន្ត្រីកងរាជអាវុធហត្ថខេត្តលោកចៅសង្កាត់លោកមេប៉ុស្តិ៍រដ្ឋបាលនិងសមត្ថកិច្ចដែលពាក់ព័ន្ធមួយចំនួន។

លោក នុត នន្ទ មេបញ្ជាការងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថាអគារ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មីដែលបានធ្វើពិធីក្រុងពាលីពេលនេះគឺជាអំណោយដ៏ថ្លៃថ្លារ ពីសំណាក់នាយឧត្តមសេនីយ៍ សៅសុខា ហើយនិងត្រូវធ្វើពិធីសម្ភោធកាត់ខ្សែបូរដាក់អោយប្រើប្រាស់ នាព្រឹកថ្ងៃទី៨ខែធ្នូឆ្នាំ២០២១ ក្រោមអធិបតីរបស់នាយឧត្តមសេនីយ៍មេបញ្ជាការ ផងដែរ។

សូមបញ្ជាក់ថាតាមបណ្តាខេត្តនានានិងតាមស្រុកក្រុងទាំងអស់នៅទូទាំងប្រទេសដូចជានៅខេត្តស្វាយរៀង ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថបានកសាងឡើងជាបន្តបន្ទាប់ដើម្បីផ្ដល់កន្លែងធ្វើការដល់ បងប្អូនកងកម្លាំងបានសមរម្យ ក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖