ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃអង្គារទី៧ ខែធ្នូ ឆ្នាំ២០២១នេះថា៖ ក្រុមជំនាញគ្រាប់យុទ្ធភណ្ឌសំណល់សង្គ្រាម នៅថ្ងៃទី០៦ ខែធ្នូម្សិលមិញនេះ នៅភូមិបាត់កូដ ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ បានបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទM117 ដែលមានទម្ងន់ជាង៣៤០គីឡូក្រាម ប្រកបដោយសុវត្ថិភាព។
អគ្គនាយកស៊ីម៉ាក់ បានលើកឡើងបន្ថែមថា កុំឃេីញតែរូបភាពខាងក្រៅមេីលស្រាលថាគ្រាប់ចាស់ៗនោះ សុំមេីលគូជគេផង ដែលមានក្បាលបង្កផ្ទុះនោះនៅរក្សារូបរាងនិងប្រសិទ្ធភាពផ្ទុះល្អគួរសម!
ដូច្នេះសូមប្រុងប្រយត្ន័សុវត្ថិភាពខ្ពស់បំផុត បេីសិនជាជីកដីប៉ះគ្រាប់នេះហេីយផ្ទុះវិញនោះ គឺបង្កគ្រោះថ្នាក់គ្មានសល់អ្វីទេ ដោយរួមទាំងអ្នកបេីកបរនិងគ្រឿងចក្រអេស្កាផងដែរ! ៕
On the 6th December 2021, at Trumkork District, Takeo province, CMAC’s EOD experts cleared an aerial bomb type M117 as the remnants of war, this M117 was safely removed and transported to CMAC’s facilities for neutralization!.
It looked like an old and degraded bomb, in fact it remains good shapes and explosion.
Let sticky applying the safety first rules when doing excavation pits!
ដោយ៖ស តារា