អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា កូវីដ-១៩ បានធ្វើឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់មានសភាពគ្រោះថ្នាក់ ហើយបានសម្លាប់មនុស្សជាច្រើននៅក្នុងឆ្នាំ២០២០។
អង្គការសុខភាពពិភពលោក នៅថ្ងៃទី៦ខែធ្នូបានប្រកាសថា WHOបានមើលឃើញថា កូវីដ-១៩បានធ្វើឱ្យសកម្មភាពប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់រងផលប៉ះពាល់យ៉ាងខ្លាំង។ មុនពេលកូវីដ-១៩ ផ្ទុះឡើងជំងឺនេះបានធូរស្បើយហើយ ប៉ុន្តែក្រោយការផ្ទុះកូវីដ-១៩ ធ្វើឲ្យអ្នកស្លាប់ដោយជំងឺគ្រុនចាញ់កើនឡើងខ្ពស់ ។
តាមការលើកឡើងរបស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០២០នៅទូទាំងពិភពលោកមានករណីជំងឺគ្រុនចាញ់ដល់ទៅ២៤១លាននាក់ គឺកើនឡើង១៤លាននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ចំណែកអ្នកស្លាប់វិញក៏បានកើនឡើង ដល់ទៅ ៦២៧.០០០នាក់នៅក្នុងឆ្នាំ២០២០ ខុសពីឆ្នាំ២០១៩ មានតែ ៦៩ពាន់នាក់ប៉ុណ្ណោះ។
អ្នកស្លាប់ដោយជំងឺគ្រុនចាញ់២/៣ បណ្តាលមកពីការព្យាបាលមិនបានល្អ ក្រោយកូវីដ-១៩វាយលុក ធ្វើឱ្យការព្យាបាលជំងឺគ្រុនចាញ់ត្រូវចុះខ្សោយ។ អង្គការសុខភាពពិភពលោកក៏បានជំរុញឱ្យមានវិធានការទប់ស្កាត់ជំងឺគ្រុនចាញ់ ចៀសវាងហេតុការណ៍កាន់តែអាក្រក់ជាងនេះ៕ ដោយ៖ធីរីណា
រូបថត៖AFP