ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ៖ ខ្ញុំ ក៏នឹងគោរពតាមការសម្រេចរបស់ គណបក្ស ប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រធាន

ចែករំលែក៖

ភ្នំពេញ ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចក្រឡាហោម ស ខេង ថាសម្តេចគោរព ចំពោះការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋ មន្ត្រីនៅពេលអនាគត។

ក្នុងសារផ្ញើជូនជនរួមជាតិនាល្ងាចថ្ងៃទី៧ ខែធ្នូ ម្សិលមុិញនេះ សម្តេច ក្រឡាហោម ស ខេង បានលើកឡើងថា សម្តេច តែងតែគោរពនិងគាំទ្រសេចក្ដីសម្រេចរបស់ មហាសន្និបាតនិងសន្និបាតរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការជ្រើសតាំងសម្តេចតេជោ ហ៊ុនសែនជាប្រធានបក្សប្រជាជននិងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះនិងអាណត្តិបន្តបន្ទាប់ ទៅអនាគតផងដែរ។

សម្ដេចក្រឡាហោមលើកឡើងថា៖ «ចំពោះការ ជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី នាពេល អនាគត ខ្ញុំក៏នឹងគោរពតាមការសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន» ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ជាតិលេខ១១ ភា្ជប់ពីខេត្តព្រៃវែងទៅខត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៦ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការប្រកាសគាំទ្ររបស់ សម្ដេចលើបេក្ខភាពលោក ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី២ ធ្នូ កន្លងទៅជាការ គិតគូររវាង៨ទៅ១០ឆ្នាំទៀត។ សម្តេចតេជោ បញ្ជាក់ថាក្នុងនាមជាឳពុកការគាំទ្រកូនរបស់ខ្លួន មិនខុសនោះទេ ហើយគោលការណ៍ក្នុងបក្សបើ ទោះបីលោក ហ៊ុន ម៉ាណែត ទទួលបានការ គាំទ្រពីឪពុកខ្លួនដែលជាប្រធានបក្សក្តី ក៏ត្រូវឆ្លង កាត់មហាសន្និបាតរបស់គណបក្សដើម្បីអនុម័ត បេក្ខជន ហើយបើមានបេក្ខជនច្រើនគឺបក្សនឹងធ្វើការបោះឆ្នោតរកបេក្ខជនដែលមានការគាំទ ច្រើនជាងគេ។

បើតាមសម្ដេចតេជោ ក្រៅពីបេក្ខភាពលោក ហ៊ុន ម៉ាណែត ដែលជាកូន ក៏នៅមានមនុស្ស៣នាក់ ទៀតដែលសម្ដេចពេញចិត្តជាបេក្ខភាពនាយករដ្ឋ មន្ត្រីនាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា, សារថ្មីជូនជនរួមជាតិ របស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា , ខ្ញុំមានសេចក្តីសោមនស្សសូមជរាបជូចបងប្អូនជនរួមជាតិមត្តាជ្រាបថា៖

១. ខ្ញុំតែងតែគោរព និងគាំទ្រសេចក្តីសម្រេចរបស់មហាសន្និបាត និងសន្និបាករបស់គណបក្សប្រជាជន

កម្ពុជា ក្នុងការជ្រើសតាំង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ជាពាយករដ្ឋមន្ត្រី សម្រាប់អាណត្តិនេះ និងអាណបន្តបន្ទាប់ទៀត ។

២. ចំពោះការជ្រើសរើសបេក្ខភាពដោយ នាយករដ្ឋមន្ត្រីពេលររោគគ ខ្ញុំក៏នឹងគោពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីរោជោ ហ៊ុន សែន ជាប្រធាន ៕

 

ដោយ ៖ សិលា


ចែករំលែក៖