ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងត្បូង ៖ ការប្រកាសបញ្ចប់សង្គ្រាមឧបទ្វីបគឺជារឿងដ៏សំខាន់បំផុត

ចែករំលែក៖

នៅថ្ងៃទី៩ខែធ្នូ រដ្ឋមន្ត្រីក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោក Lee In Young បានបញ្ជាក់ថា ការប្រកាសបញ្ចប់សង្គ្រាមឧបទ្វីប ឆ្នាំ១៩៥០-១៩៥៣នឹងនាំមកនូវសន្តិភាពនៅឧបទ្វីបកូរ៉េ។
លោក Lee បានបន្តទៀតថា ដល់ពេលដែលត្រូវប្រកាសបញ្ចប់សង្គ្រាមឧបទ្វីប ជួយដល់ទីក្រុងព្យុងយ៉ាងវិលត្រឡប់មកពិភាក្សា បញ្ចប់ការប្រឈមមុខតានតឹងដាក់គ្នា ក៏ដូចជាបង្កើនទំនាក់ទំនងទ្វេភាគីកាន់តែប្រសើរ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងសេអ៊ូល លោក Lee In Young បានឱ្យដឹងថា កូរ៉េខាងជើងមានការបើកទូលាយជាងមុនក្នុងកិច្ចពិភាក្សា។ កន្លងមកកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីលជាច្រើន ប៉ុន្តែមិនបង្កឱ្យមានភាពតានតឹងខ្លាំងនៅក្នុងតំបន់នោះឡើយ។
លោក Lee បន្តទៀតថា ការឈានដល់កិច្ចព្រមព្រៀងប្រកាសបញ្ចប់សង្គ្រាមឧបទ្វីប គឺពឹងផ្អែកទៅលើស្ថានភាពសន្តិសុខនាពេលបច្ចុប្បន្ននៅឧបទ្វីបកូរ៉េ ហើយការប្រកាសសន្តិភាព គឺជាជំហានដ៏រឹងមាំដល់សន្តិភាពនៅឧបទ្វីបកូរ៉េ ។ លោកលី សង្ឃឺមថា កូរ៉េខាងជើងនឹងឆ្លើយតបទៅនឹងសំណើនៃការលើកឡើងខាងលើក្នុងពេលឆាប់ៗនេះ ៕ ដោយ៖ធីរីណា

រូបភាព៖ Hankyoreh

រូបភាព៖ttxvn


ចែករំលែក៖