ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញ ចុះពិនិត្យមើលសួនសមិទ្ធផលវិស័យរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា, ក្នុងនាមប្រធានគណៈកម្មការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាព ខ្ញុំបានចុះពិនិត្យមើលសួនសមិទ្ធិផលវិស័យរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅក្នុងបរិវេណវិមានឈ្នះ-ឈ្នះ។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា, សមិទ្ធិផលនេះនឹងឆ្លាក់ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយឆ្លុះបញ្ចាំងពីការតស៊ូឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពដើម្បីប្រជាជាតិខ្មែរទាំងមូល។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា, អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ! ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី! វិមានឈ្នះឈ្នះ ៕
ដោយ៖សុខ ខេមរា