ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុនម៉ានី អញ្ជើញក្នុង កម្មវិធីកំពុងដំណើរ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ “វង់តន្ត្រីខ្មែរ” រដូវកាលទី២ ឆ្នាំ២០២១ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ”

ចែករំលែក៖

ភ្នំពេញ: នៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់អោយដឹងថា, លោក ហ៊ុនម៉ានី អញ្ជើញក្នុង កម្មវិធីកំពុងដំណើរ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ “វង់តន្ត្រីខ្មែរ” រដូវកាលទី២ ឆ្នាំ២០២១ ក្រោមប្រធានបទ “សិល្បៈបុរាណចម្រុះ”។

សូមបញ្ជាក់ថា, កម្មវិធី “វង់តន្រ្តីខ្មែរ” រដូវកាលទី២ ឆ្នាំ២០២១ ក្រោមប្រធានបទ សិល្បៈបុរាណចម្រុះ ផ្តួចផ្តើមគំនិត និងរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ហើយមានការគាំទ្រដោយ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្រ្តីករ និងសហការផ្សព្វផ្សាយដោយ ស្ថានីយទូរទស្សន៍ BTV។ ការប្រកួត រដូវកាលទី២ នេះផងដែរ គឺជាការប្រកួតតាមរយៈអនឡាញ ចាប់តាំងពីការដាក់-ទទួលពាក្យវីដេអូប្រកួត ការវាយតម្លៃ ការប្រកួត រហូតដល់វគ្គជម្រុះចុះក្រោយ ដោយហេតុស្ថិតក្នុងបរិបទនៃជំងឺសាកល កូវីដ-១៩។

កម្មវិធី “វង់តន្ត្រីខ្មែរ” នេះផងដែរ រៀបចំឡើងក្នុងគោលបំណង៖ ចូលរួមលើកកម្ពស់ ការថែរក្សា ការពារសិល្បៈ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ដែលជាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយឧបករណ៍តន្ត្រីខ្មែរទៅកាន់ប្រជាពលរដ្ឋ ជាពិសេសយុវជនខ្មែរជំនាន់ក្រោយ និងបរទេសបានស្គាល់ឱ្យកាន់តែច្រើន។ ជាមួយនេះ កម្មវិធី វង់តន្ត្រីខ្មែរ ក៏បានលើកតម្លៃ និងសម្រស់នៃឧបករណ៍បុរាណ និងសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយតម្រូវឱ្យ បេក្ខភាពចូលរួមប្រកួត រៀបចំខ្លួន ស្លៀកពាក់ទៅតាមទម្រង់ ស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរក្នុងអំឡុងពេលប្រគំក្នុងការប្រកួត ហើយក្រុមបេក្ខភាពចូលរួមប្រកួតគឺ ត្រូវវាយតម្លៃដោយគណៈកម្មការសាស្រ្តាចារ្យមេប្រយោគ ដែលពោរពេញដោយបទពិសោធក្នុងវិស័យសិល្បៈបុរាណខ្មែរ។ ការប្រកួតសិល្បៈបុរាណចម្រុះ បានចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភា រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១៕

ដោយ៖សុខ ខេមរា


ចែករំលែក៖