ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុរសម្នាក់​ រួម​និង​គ្រឿង​ញៀន​មួយចំនួន​ នៅខេត្ត​កំពង់​ឆ្នាំង​

ចែករំលែក៖

ខេត្ត​កំពង់​ឆ្នាំង​៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​​ស្រុក​រលាប្អៀ ចាប់ឃាត់ខ្លួន​ និង​ដកហូត​ថ្នាំញៀនចំនួន ៥កញ្ចប់។​

នេះបេី​យោង​តាមប្រភពព័ត៌មានពី​របាយការណ៍របស់នគរបាលខេត្ត​កំពង់​ឆ្នាំង​ នៅថ្ងៃសៅរ៍ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២១។ 

​បេី​តាមការបញ្ជាក់ពី​លោក​វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង​នគ​បាល ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀនខេត្ត បានឱ្យដឹង​ថា ជនសង្ស័យឈ្មោះ ផាត វិចិត្រ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅក្នុង​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀ ខេត្ត​កំពង​ឆ្នាំង។​

​លោកស្នងការ​រងរូបនេះ​ បានបន្ថែមថា​ ករណី​ចុះបង្ក្រាបករណី​គ្រឿងញៀនខាងលើនេះ បាន​ធ្វើ​ឡើង​នៅវេលា​ម៉ោង ២​និង​៣០​នាទីរសៀលថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២១ម្សិលមិញនេះ​ ជាក់ស្ដែង​សមត្ថកិច្ចជំនាញ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នឹង​ដកហូត​ថ្នាំញៀនចំនួន ៥កញ្ចប់ ,ទូរ​សព្ទ​ដៃ ១​គ្រឿង ,បារី​អេឡិចត្រូនិក ១​គ្រឿង រួម​នឹង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួន​ផងដែរ។ 

​ក្រោយឃាត់ខ្លួនជនសង្ស័យ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ត្រូវបានក​សាង​សំណុំរឿងបញ្ជូនទៅសាលាដំបូង​ខេត្ត ដើម្បីចាត់ការ​តាមច្បាប់​៕

ដោយ៖សហការី


ចែករំលែក៖