ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង ជំរុញដល់លោកប្រធានអនុប្រធាន ចុះមូលដ្ឋានសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀងបន្តចុះសួរសុខទុក្ខនិងដោះស្រាយកង្វល់ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋអោយទាន់ពេលវេលាទាំងសេវាសំណូមពរ និងសេវាតម្រូវការជាពិសេសធ្វើគំរូល្អដល់ប្រជាពលរដ្ឋ។
ការថ្លែងបែបនេះធ្វើឡើងនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២១ក្នុងពិធីជួបសំណេះសំណាលជាមួយលោកប្រធានអនុប្រធានចុះមូលដ្ឋាននិងប្រធានអនុប្រធានសមាជិកសមាជិការគណបក្សទាំង៧សង្កាត់ក្នុងក្រុងស្វាយរៀងជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះ លោក ណុប ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្វាយរៀងបានអោយដឹងថា គណបក្សក្រុងស្វាយរៀងនៅតែបន្តយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំលើការងារនយោបាយសតិអារម្មណ៍ចាត់តាំងកសាងបក្សនិងដាក់ចេញវិធានការសំខាន់ៗ។ទូទៅក្នុងការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដូចជាចំណាត់ការទាំងឡាយដើម្បីធានាការពារសុខមាលភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្នុងដំណាក់កាលបច្ចុប្បន្ន និងចំពោះមុខនឹងបានផ្សព្វផ្សាយសារសម្ដេចតេជោហ៊ុនសែន និងវិធានការនានារបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានចុះសួរសុខទុក្ខគ្រួសារដែលមានវិជ្ជមានកូវីដ១៩ និងមានជីវភាពខ្វះខាតងាយរងគ្រោះដោយសារជំងឺកូវីដ១៩ និងអ្នកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋានផងដែរ។
ចេញពីលទ្ធផលនៃការងារទាំងអស់នេះហើយបានធ្វើឲ្យរាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាទទួលបាននូវការអបអរសាទរមានការជឿជាក់ពេញចិត្តនិងគាំទ្រពី ប្រជាពលរដ្ឋផងដែរ មិនតែប៉ុណ្ណោះក៏បង្កើនការយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទូទាំងក្រុងបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋជារួមបទល្មើសគ្រប់ប្រភេទមានការថយចុះជាបន្តបន្ទាប់។
លោកបន្តថា លទ្ធផលនៃការពិនិត្យឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ ក្នុងក្រុងស្វាយរៀងនេះចំនួនប្រជាពលរដ្ឋមានអាយុ ១៨ ឆ្នាំឡើងមានចំនួន ៣១,៤៧៤ នាក់ ផែនការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ មានចំនួន ២,៦៣០ នាក់ ចំនួនបានចុះឈ្មោះថ្មីសរុប ២,០៧៣ នាក់ នឹងចំនួនលុបឈ្មោះសរុប ៩៥៥ នាក់ដោយហេតុដែលប្រជាពលរដ្ឋអញ្ជើញមកចុះឈ្មោះបោះឆ្នោតមិនគ្រប់តាមផែនការគឺប្រជាពលរដ្ឋចាស់ជរា មានជំងឺបងប្អូនប្រជាពលរដ្ឋធ្វើការចំណាកស្រុក ប្រជាពលរដ្ឋរស់នៅបណ្ដោះអាសន្ន និងប្រជាពលរដ្ឋផ្ទេរចេញ។
លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀងបានធ្វើការកោតសសើរនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់លោកប្រធានគណបក្សក្រុងក៏ដូចជាលោកប្រធានអនុប្រធានក្រុមការងារចុះមូលដ្ឋានទាំង៧សង្កាត់និងសមាជិកសមាជិការបក្សដែលពាក់ពន្ធ័ផងដែរ។
លោកបន្តថា ចំពោះលោកមេឃុំ ចៅសង្កាត់មេប៉ុស្ដិ៍ ស្មៀន និងមេភូមិ គឺមានតួនាទីយ៉ាងសំខាន់ព្រោះ ជាអ្នកនៅក្បែរ បងប្អូនប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធផ្ទាល់ទៅនឹងការបំរើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ។
លោក បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានខិតខំដាក់ចេញ វិធានការនានាប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ តាមរយៈការអប់រំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋមានការយល់ដឹង និងរួមគ្នាអនុវត្តវិធានការការពារខ្លួន ដូចជាវិធានការ «៣កុំ ៣ការពារ»និងចូលរួមចាក់វ៉ាក់សាំងទាំងអស់គ្នាផងដែរ ៕
ដោយ៖យឹម សុថាន