ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនី​ ឆាបឆេះដំបូលជ័រគ្របម៉ូតូនៅជាន់ទី១​ ផ្អើល​សមត្ថកិច្ច​ទាំងព្រឹកជួយអន្តរគមន៍បាញ់ពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ​៖​ មានករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង​ ដោយសារតែការឆ្លងចរន្តអគ្គិសនី​ បានបង្កជាអគ្គិភ័យឆាបឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន​ នាវេលាម៉ោង​ ៦និង៥០​នាទីព្រឹក​ ថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ២០២១​ ស្ថិតនៅចំណុចផ្លូវលេខ៧២P ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់សម្ភារប្រេីប្រាស់មួយចំនួន។   

បេី​តាមការបញ្ជាក់ពី​លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ ចំរេីន​ រាជ្យកញ្ញា​ ភេទស្រី​ អាយុ​ ៣៨ឆ្នាំ​ មុខរបរ លក់ដូរ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ ឆ្លងចរន្តអគ្គិសនី។      

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ផ្ទះ​ថ្ម​ ទំហំ​ (៤ម៉ែត្រ x ១៥ម៉ែត្រ​)​ ឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន​ និងមិនបានរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ 

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៧គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ៧និង១០នាទីនាថ្ងៃដដែរ៕

ដោយ​៖សហការី​


ចែករំលែក៖