ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិនូវែលហ្សេឡង់ម្នាក់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ទៅ១០ដូសក្នុងមួយថ្ងៃ

ចែករំលែក៖

មន្ត្រីសុខាភិបាល នូវែលហ្សេឡង់បានបើកការស្រាវជ្រាវទៅលើករណី បុរសម្នាក់ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រហូតដល់ទៅ១០ដូសក្នុងមួយថ្ងៃ ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានផ្សាយថា បុរសខាងលើបានទទូលប្រាក់ដើម្បីទៅចាក់វ៉ា់ក់សាំងជំនួសគេ ដោយបានទៅកាន់ទីតាំងចាក់វ៉ាក់សាំងជាច្រើនកន្លែងផ្សេងគ្នា។
អ្នកស្រី Astid Koornneef អ្នកគ្រប់គ្រងកម្មវិធីចាក់វ៉ាក់សាំង នៅប្រទេសនូវែលហ្សេឡង់ បានឱ្យដឹងថា ក្រសួងសុខាភិបាលនូវែលហ្សេឡង់បានចាត់ទុកថា នេះជាករណីដ៏ធ្ងន់ធ្ងរបំផុត ។ លោកស្រីបន្តទៀតថា «យើងពិតជាបារម្ភយ៉ាងខ្លាំងពីហេតុការណ៍ខាងលើ ហើយកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវលើករណីនេះ។
លោកស្រីបន្តទៀតថា «ការចាក់វ៉ាក់សាំងខុសគោលដៅ បន្លំឈ្មោះដើម្បីទៅចាក់ជំនួសឱ្យអ្នកផ្សេង មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ មនុស្សជុំវិញក៏ជួបបញ្ហាដែរ» ។ ពលរដ្ឋនូវែលហ្សេឡង់ មិនចាំបាច់បង្ហាញកាតបញ្ជាក់ការចាក់វ៉ាក់សាំងឡើយមុនពេលទៅចាក់
ដូសបន្តនោះ។
តាមការលើកឡើងរបស់ក្រុមអ្នកជំនាញ បុរសដែលចាក់វ៉ាក់សាំងច្រើនដូស មិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ ប៉ុន្តែក្រោយការចាក់ភ្លាមៗ អាចជួបនឹងបញ្ហាមួយចំនួនពិបាកទ្រាំ ៕

ដោយ៖ធីរីណា(រូបថត៖AFP)


ចែករំលែក៖