អតីតម្ចាស់ការពារតំណែងជើងឯកតោខៀវ Chelsea នឹងប្រកួតជាមួយក្រុមបារាំង Lille ក្នុងការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយបន្ទាប់ពីការចាប់ឆ្នោតសម្រាប់វគ្គជម្រុះបានធ្វើឡើងជាលើកទីពីរកាលពីរាត្រីថ្ងៃចន្ទ។
ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មេឃខៀវ Manchester City ត្រូវប៉ះជាមួយក្រុម Sporting Lisbon របស់ព័រទុយហ្គាល់ ខណៈដែលក្រុមហង្សក្រហម Liverpool ដែលឈ្នះ៦សម័យកាលត្រូវប្រកួតជាមួយក្រុមខ្លាំងមកពីអុីតាលី Inter Milan ដែលធ្លាប់ឈ្នះ៣ដង។
ចំណែកក្រុមបិសាចក្រហម Manchester United ត្រូវជួបម្ចាស់ជើងឯកអេស្ប៉ាញ Atletico Madrid ខណៈដែលក្រុមម្ចាស់ជើងឯក Real Madrid ១៣សម័យត្រូវជួបជាមួយក្រុមខ្លាំងមកពីបារាំង Paris St-Germain។
ការប្រកួតជើងទីមួយនឹងត្រូវលេងនៅពាក់កណ្តាលខែកុម្ភៈ ហើយជើងទីពីរនៅដើមខែមីនា។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League រដូវកាលនេះនឹងត្រូវប្រកួតនៅទីក្រុង Saint Petersburg នៃប្រទេសរុស្ស៊ីនៅថ្ងៃទី២៨ ខែឧសភា។
ខាងក្រោមនេះគឺជាក្រុមទាំង១៦ដែលត្រូវប៉ះគ្នានៅ Champions League៖
Red Bull Salzburg ប៉ះ Bayern Munich
Sporting Lisbon ប៉ះ Manchester City
Benfica ប៉ះ Ajax
Chelsea ប៉ះ Lille
Atletico Madrid ប៉ះ Manchester United
Villarreal ប៉ះ Juventus
Inter Milan ប៉ះ Liverpool
PSG ប៉ះ Real Madrid ។
ដោយឡែកការចាប់ឆ្នោតប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌលំដាប់ទី២អឺរ៉ុបUEFA Europa League ក៏បានរកឃើញក្រុមដែលត្រូវប៉ះគ្នាដែរ ដោយក្នុងនោះក្រុមមកពីអេស្ប៉ាញ Barcelona ត្រូវប៉ះក្រុមខ្លាំងមកពីអ៊ីតាលី Napoli។ ចំណែកក្រុមខ្លាំងមកពីអាល្លឺម៉ង់ដែរគឺ Dortmund ត្រូវប៉ះក្រុមខ្លាំងមកពីស្កុតឡេន Rangers។ ខាងក្រោមនេះគឺជាក្រុមដែលត្រូវប៉ះគ្នានៅវគ្គ Play-off នៃការប្រកួតUEFA Europa Lea៖
Barcelona (ESP) ប៉ះNapoli (ITA)
Zenit (RUS) ប៉ះ Real Betis (ESP)
Dortmund (GER) ប៉ះ Rangers (SCO)
Sheriff (MDA) ប៉ះ Braga (POR)
Sevilla (ESP) ប៉ះ Dinamo Zagreb (CRO)
Atalanta (ITA) ប៉ះ Olympiacos (GRE)
Leipzig (GER) ប៉ះ Real Sociedad (ESP)
Porto (POR) ប៉ះ Lazio (ITA) ៕
ដោយ៖ភារៈ(រូបភាព ៖ BBC Sport)