ព័ត៌មានទាន់ហេតុការណ៍៖

លីគកំពូលអង់គ្លេស Premier League រាយការណ៍ពីការរកឃើញករណីវិជ្ជមាន Covid-19 ចំនួន៤២នាក់

ចែករំលែក៖

កីឡាករ និងបុគ្គលិកក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier Leagueចំនួន៤២នាក់បានធ្វើតេស្តវិជ្ជមានជំងឺCovid-19 ក្នុងសប្តាហ៍មុន និងសប្តាហ៍នេះដែលជាកំណត់ត្រាច្រើនបំផុតនៅក្នុងលីគក្នុងរយៈពេល៧ថ្ងៃ។វាជាចំនួនខ្ពស់បំផុតចាប់តាំងពី៤០ករណីត្រូវបានរាយការណ៍នៅក្នុងខែមករា។

ការរកឃើញនេះដោយសារការធ្វើតេស្តទៅលើមនុស្សចំនួន២,២៩៥នាក់ដែលត្រូវបានអនុវត្ត ហើយការធ្វើតេស្តចំនួន៣,៨០៥នាក់ក៏ត្រូវបានធ្វើឡើងនៅក្នុងជុំចុងក្រោយពីថ្ងៃទី៦ដល់ថ្ងៃទី១២ ខែធ្នូ។

ក្លិបមួយចំនួនដូចជា Brighton, Tottenham, Leicester, Manchester United, Aston Villa និង Norwich សុទ្ធតែមានករណីដែលត្រូវបានបញ្ជាក់ពីការឆ្លងដោយការប្រកួតរបស់ Man United ប៉ះ Brentford ដែលនឹងប្រកួតនៅរាត្រីថ្ងៃអង្គារនេះក៏ត្រូវបានពន្យារពេលផងដែរ។ ចំណែកការប្រកួតរវាង Brighton នឹង Tottenham នៅថ្ងៃអាទិត្យក៏ត្រូវបានពន្យារពេលដែរបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងក្លិប Spurs ។

កាលពីមុនការធ្វើតេស្តវិជ្ជមានច្រើនបំផុតបានត្រលប់មកវិញក្នុងមួយសប្តាហ៍ក្នុងរដូវកាលនេះគឺថ្ងៃទី១៦-២២ ខែសីហា នៅពេលដែលមានការធ្វើតេស្តចំនួនលើមនុស្ស៣,០៦០នាក់។ របាយការណ៍ចុងក្រោយបំផុតនៃលទ្ធផលវិជ្ជមានចំនួន៤២នាក់គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូសប្តាហ៍មុន។

កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការដាក់ចេញនូវច្បាប់ស្តីពីវិធានការការពារមេរោគឆ្លងថ្មីនៅក្នុងប្រទេសអង់គ្លេស ក្របខ័ណ្ឌ Premier League បានប្រាប់ក្លិបឱ្យត្រលប់ទៅវិធានការសង្គ្រោះបន្ទាន់វិញ រួមទាំងការរក្សាគម្លាត និងការពាក់ម៉ាស់។

សេចក្តីថ្លែងការណ៍របស់លីកកាលពីថ្ងៃចន្ទបានឲ្យដឹងថា ភាពញឹកញាប់នៃលំហូរឆ្លងនេះគឺការធ្វើតេស្ត PCR សម្រាប់កីឡាករ និងបុគ្គលិកនឹងកើនឡើង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងក្រុមអ្នកគាំទ្រ ខណៈដែលកំពុងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនាពេលអនាគតចំពោះការណែនាំថ្នាក់ជាតិ ឬមូលដ្ឋាន”។

ចាប់ពីថ្ងៃពុធទៅ អ្នកគាំទ្រនឹងត្រូវបង្ហាញភស្តុតាងនៃការចាក់វ៉ាក់សាំង២ដង ឬការធ្វើតេស្តអវិជ្ជមាន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាជាមួយនឹងហ្វូងមនុស្សច្រើនជាង១០,០០០នាក់នៅក្នុងប្រទេសអង់គ្លេសដែលនេះរួមបញ្ចូលទាំងការប្រកួត Premier League ផងដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖