ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពណ៌ត្រេអុីដឹកឈើអត់ច្បាប់ត្រូវសមត្ថកិច្ចស្រុកឆ្លូងចាប់ឃាត់ទុកចាត់ការតាមច្បាប់

ចែករំលែក៖

ខេត្តក្រចេះ ៖ រថយន្តពណ៌ត្រេអុីមួយគ្រឿលួចដឹកឈើពេញប្រៀបតែម្តងដោយអត់មានច្បាប់ក៏ត្រូវបានសមត្ថកិច្ចស្រុកឆ្លូងសហការចាប់ឃាត់រក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរងចាំចាត់ការតាមច្បាប់ព្រៃឈើ។

កំលាំងសហការចាប់បានរថយន្តត្រេអុីលួចដឹកឈើអត់ច្បាប់នោះនៅវេលាម៉ោង២៖៣៥នាទីយប់ថ្ងៃទី១៣ឈានចូលទី១៤ ខែធ្នូឆ្នាំ២០២១ដែលកំពុងបើកបរដឹកជញ្ជូនឆ្លងកាត់ទីរួមស្រុកឆ្លូង។

កំលាំងសមត្ថកិច្ចស្រុកឆ្លូងបង្ក្រាបក្រោមបទបញ្ជាពីលោក ធីមសាលេងអភិបាលរងស្រុកដោយអនុវត្តតាមបទបញ្ជាគណៈបញ្ជាការឯកភាពនិងបានសហការកងកម្លាំងឃាត់រថយន្តដឹកឈើនោះភ្លាមតែម្តង។

រថយន្តពណ៌ត្រេអូីដែលបង្ក្រាបបាននោះពុំត្រូវបានគេទំលាយប្រាប់ម្ចាស់នោះទេតែបង្ហើបថាធ្លាប់ដឹកជញ្ជូនបន្លំបិទឃ្លុបជិតឈឹងញឹកញាប់ណាស់មកហើយទើបតែពេលនេះបង្ក្រាបបាន។

រថយន្តនោះមានពាក់ស្លាកលេខខេមរភូមិន្ទ០១(៣.៨០១៧)ពណ៌ត្រេអុី។

ហើយជាឈើប្រភេទស្រឡៅត្រូវបានឃាត់រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើឆ្លូងលុះព្រឹកឡើងទើបកំលាំងជំនាញធ្វើការវាស់វែងឃើញឈើចំនួន៩ម៉ែត្រគូប៦ផ្លានរួចធ្វើកំណត់ហេតុចាត់ការតាមច្បាប់ព្រៃឈើបន្ត៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖