ព័ត៌មានទាន់ហេតុការណ៍៖

ទីបំផុតម្ចាស់រថយន្តព្រូស បិទការចចារ និងសម្រេចចិត្តប្តឹងទៅតុលាការនិងទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ បរិច្ចាគជូនពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ពេលនេះករណីនៃគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអតីតពិធីករ និងជាអ្នកផលិតកម្មវិធីល្បីឈ្មោះលោក តាប៊ុយ ដែលបានបើកបរក្នុងស្ថានភាពស្រវឹងរហូតបើកទៅបុករថយន្តព្រូសមួយគ្រឿងរួចព្យាយាមបើករត់គេចនោះ បានក្លាយជាប្រធានបទក្តៅគគុកសម្រាប់មហាជនវែកញែកពេញបណ្តាញសង្គម ។ដំណឹងចុងក្រោយដែលកាន់តែក្តៅគគុកពេលនេះគឺម្ចាស់រថយន្តព្រូស បិទការចចារ និងសម្រេចចិត្តប្តឹងទៅកាន់តុលាការនិងទាមទារសំណង២ម៉ឺនដុល្លារពី តាប៊ុយ និងវេរជូនពេទ្យគន្ធបុប្ផា។ 

  ការប្រកាសនេះកាន់តែធ្វើឲ្យករណីនេះកាន់តែធំដោយម្ចាស់រថយន្តបានបង្ហោះសារនៅលើ គណនីហ្វេសប៊ុក B&J Salon ដែលជារបស់ម្ចាស់រថយន្តព្រូស បានបញ្ជាក់ថា គឺសម្រេចចិត្តមិនទទួលជួសជុលឡាននោះទេ ដោយធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ ដើម្បីយកទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ។អមដោយសារនេះគឺជាស្ថានភាពចុងក្រោយរបស់រថយន្តដែលត្រូវបានក្រុមជាងធ្វើការកាត់រថយន្តនោះហើយដើម្បីធ្វើការជួសជុសនោះ។ នេះត្រូវបានគេចាត់ទុកថាដំណឹងថ្មីចុងក្រោយបន្ទាប់ពីមុននេះ ពិធីករលោក តាប៊ុយ ក៏រងការរិះគន់មួយចំនួនពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជុំវិញរឿងបើកបរក្នុងស្ថានភាពស្រវឹង បើកបុកហើយរត់គេចដែលខុសទៅនឹងច្បាប់ហើយ បានលេចមុខលើកការLive វីដេអូរិះគន់ការទាមទារសំណងជួសជុលការខូចខាតរថយន្តថ្លៃសរុប ២២៥០ដុល្លារអាមេរិកនោះ។ 

បើយោងតាម មាត្រា ៧៧ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងថា៖ ជនណាបើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងសភាពស្រវឹង ដោយមានជាតិអាល់កុលចាប់ពី ០,៤០ (សូន្យក្បៀសសែសិប) មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ (សូន្យក្បៀសប៉ែតសិប)ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ពី ៨០០ ០០០ (ប្រាំបីសែន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល។ 

    គួរបញ្ជាក់ដែរថាមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីករណីនៃអតីតពិធីករ ទូរទស្សន៍My TV លោក តាប៊ុយ បានបើកបុករថយន្តដែលគេកំពុងឈប់ស្តុប យ៉ាងពេញទំហឹងហើយលោកព្យាយាមបើករត់គេចមិនទទួលខុសត្រូវ ដែលហេតុការនេះបានកើតមានឡើងកាលពីវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ អតីតពិធីករ លោក តាប៊ុយ បានបើករថយន្ត Rang Rover ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគ បានបើករថយន្តទៅបុកគូទរថយន្តព្រូសមួយគ្រឿងដែលកំពុងឈប់ស្តុប BKC យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផ្នែកខាងក្រោយ ហើយបានព្យាយាមរត់គេចមិនទទួលខុសត្រូវ ដែលស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។បើយោងតាម ម្ចាស់រថយន្តព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានឲ្យដឹងថា រថយន្តរបស់គាត់បានឈប់ស្តុប ស្រាប់តែមានរថយន្តដែលពាក់ស្លាកលេខ 2BK-8809 មកបុកគូទរថយន្តរបស់គាត់ពីក្រោយពេញទំហឹង ពេលនោះគាត់ក៏បានចុះមកនិយាយគ្នា និងចង់លើកទូរសព្ទមកថតទុកជាឯកសារ ប៉ុន្តែអ្នកបើកបរដែលគេស្គាល់ថាជា តាប៊ុយ បានព្យាយាមបើករថយន្តគេចចេញពីកន្លែងកើតហេតុ រហូតធ្វើឲ្យគាត់បើកដេញតាមរហូតដល់ផ្លូវ សហពន្ធ័រុស្សី ទើបកាក់បានតែម្តង និងបានចចារដោយភាគីតាប៊ុន ព្រមព្រាងក្នុងការសងថ្លែជួសជុលរថយន្តខែលខូចខាតនោះជូនភាគីម្ខាងទៀត ប៉ុន្តែត្រូវបានលោកលើកឡើងក្នុងការLive វីដេអូ ថាមិនអាចទទួលយកបានរឿងតម្លៃជួសជុលនេះទើបរឿងនេះកាន់តែបន្តរីកធំឡើង៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖